សន្តិសុខសង្គម
ចាប់ខ្លួនបានហើយក្រុមគប់កញ្ចក់រថយន្ដនៅផ្លូវជាតិលេខ៣ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់កាលពីខែមករាកន្លងទៅ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានស្រាវជ្រាវចាប់ខ្លួនក្រុមជនសង្ស័យដែលគប់កញ្ចក់រថយន្ដមួយគ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់កាលពីខែមករាកន្លងទៅបានហើយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

របាយការណ៍សមត្ដកិច្ចបានឲ្យដឹងថា ជនទាំង៤នាក់ដែលឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ ហេង សុភក្ដិ ហៅ ហ្គែត ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី ឆ្នាំ២០២១ពាក់ផ្លាកលេខតាកែវ1.Z7296។ ទី២-ឈ្មោះ ជុំ ចាន់ភារក្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ដកហូតវត្ថុតាងម៉ូតូម៉ាកនិចពណ៌សខៀវស៊េរីឆ្នាំ២០២៣ពាក់ផ្លាកលេខតាកែវ1.A B5578 ។ ទី៣-ឈ្មោះអ៊ុន យូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម។ ទី៤-ឈ្មោះ រី យ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម និងបក្ខពួកម្នាក់ទៀតឈ្មោះ លី ស៊ីអាន់ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដែលជាម្ចាស់ម៉ូតូម៉ាក អ៊ិចស៊ិនទរ័ បានរត់គេចខ្លួនបាត់។

តាមចម្លើយសារភាពជនសង្ស័យឆ្លើយថា នៅថ្ងៃកើតហេតុ ពួកខ្លួនទាំង៥នាក់ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ទៅលើគូជម្លោះរបស់ខ្លួនដែលជិះម៉ូតូតាមផ្លូវជាតិលេខ៣ បណ្ដាលឲ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទរ័ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១៥នាទី នៅចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រុមជនសង្ស័យបានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា EaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុសអាយុ៤២ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីខេត្តកំពត ទៅរាជនានីភ្នំពេញ បណ្ដាលឲ្យបែកកញ្ចក់ធ្លាយចូលទៅក្នុងរថយន្តត្រូវឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនបាត់។ ជនរគ្រោះរងរបួសផ្នែកផ្ទៃមុខធ្ងន់ធ្ងររហូតបញ្ជូនទៅសង្ក្រោះនៅក្រៅប្រទេស៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?