Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​គ្រឿងអលង្ការ​ជា​ច្រើន​លើក​សរុប​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់ ដែលមាន​ជំនាញ​ធ្វើ​សកម្មភាព​លួច​គ្រឿងអលង្ការ​ជា​ច្រើន​លើ​ក សរុប​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចាប់​ឃាត់ខ្លួន​យកមក​សាកសួរ ដើម្បី​ចាត់ការ​តាមច្បាប់​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​យុ​ត្តិ​ធ​ម៌ ​នៃ​អធិការនគរបាល​ខណ្ឌ​ដូនពេញ សហការ​ប៉ុ​ស្តិ៍​រដ្ឋបាល​ចតុមុខ កាលពី​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣​ម្សិលមិញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី អំពើ​លួច​(​គ្រឿងអលង្ការ​ដែល​មាន​តម្លៃ​សរុប​ជាង ៤៦៥០​ដុល្លារ​)​ស្ថិតនៅ​ចំណុច មុខ​ផ្សារ​ផេ​នស​ល់​មាត់ទន្លេ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ភូមិ​១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ឈ្មោះ សឿ​ម ធា​រី អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​បេតុង ភូមិ​៥ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ចំ​ណែ​ក​ជនរងគ្រោះ​ឈ្មោះ ជាប ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របរ​ដឹក​អីវ៉ាន់ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​ព្រះ​មុន្នី​វង្ស ភូមិ​២ សង្កា​ត​ស្រះចក។

ដោយឡែក​វត្ថុ​តាង​ដកហូត​រួមមាន លោហធាតុ​ពណ៌​ទង់​ដែក មានតម្លៃ​៤៦៥០​ដុល្លារ ចំនួន​០១​ឈុត​

– ទូរ​សព្ទ​ដៃ​ម៉ាក​Xaoml ពណ៍​ខ្មៅ ចំនួន​០១​គ្រឿង​

– នាឡិកាដៃ​ម៉ាក MICHAEL KORS ពណ៍​មាស ចំនួន​០១​គ្រឿង​។

​មន្ត្រី​ជំនាញ បានបញ្ជាក់​បន្ថែមថា ជនសង្ស័យ​ខាង​លើ ធ្លាក់​បាន​សកម្មភាព​ប្រព្រឹត្ត​លួច វត្ថុ​មានតម្លៃ ជា​ច្រើន​លើក សរុប​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ ចុងក្រោយ​អស់លក្ខណ៍​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ចាប់​ឃាត់ខ្លួន​តែម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

ដោយ​ ៖​ សុខា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម