Connect with us

សន្តិសុខសង្គម

កោះហៅឧត្ដមសេនីយ៍នគរបាលម្នាក់ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិមិនសម្រេច

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍ត្រី​នគរបាល​ម្នាក់ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ជា​លើក​ទី ២ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ពាក់ព័ន្ធ​នឹង​បណ្ដឹង​ចោទប្រកាន់​ពីបទ​ឆបោក​ប្រាក់​ចំនួន ២៦.៥០០ ដុល្លារ ជា​ថ្នូរ​ថ្លៃ​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ។ នេះ​បើ​យោង​តាម​ដីកា​កោះហៅ​លើក​ទី ២ របស់​លោក សេង ម៉េង​ស្រ៊ុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នគរបាល​ដែល​តុលាការ​កោះហៅ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ កែវ រ័ត្ន​មុនី ភេទ​ប្រុស កើត​នៅ​ឆ្នាំ ១៩៨២ មាន​ឋានន្តរសក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍​ត្រី ជា​អនុ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១០C,១២E0E1 ផ្លូវ​លេខ ២៧១ សង្កាត់​ទឹកល្អក់​ទី ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ដីកា​កោះ​ជា​លើក​ទី ២ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា យើង សេង ម៉េង​ស្រ៊ុន តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​អញ្ជើញ​ឈ្មោះ កែវ រ័ត្ន​មុនី ភេទ​ប្រុស កើត​នៅ​ឆ្នាំ ១៩៨២ មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១០C,១២E0E1 ផ្លូវ​លេខ ២៧១ សង្កាត់​ទឹកល្អក់​ទី ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ឲ្យ​ចូល​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៣ វេលា​ម៉ោង ៩ ព្រឹក ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​ពាក់ព័ន្ធ​បណ្ដឹង​ពីបទ​ឆបោក។

កាលពី​កំឡុង ឆ្នាំ ២០២១ លោក​ឧត្ដមសេនីយ៍​ត្រី ដែល​មាន​តួនាទី​ជា​អនុ​ប្រធាន​នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​(​ន​៧) នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ខ្លួន មាន​សិទ្ធិ​សម្រេច​រើស​ក្របខ័ណ្ឌ នគរបាល​ជាតិ ហើយ​នឹង​បាន​លួងលោម និង​បញ្ចុះបញ្ចូល បុរស​ម្នាក់ ដែល​ជា​អ្នក​ស្គាល់​គ្នា ឲ្យ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ។ នៅ​ក្នុង​នោះ​តម្រូវ​ឲ្យ​ប្រគល់​ប្រាក់​ចំនួន ២៦.៥០០ ដុល្លារ តាម ABA ជា​ថ្នូរ​ថ្លៃ​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​ទទួល​បាន​ប្រាក់​ហើយ លោក​ឧត្ដមសេនីយ៍​រូប​នោះ រត់​ការ​មិន​បាន​សម្រេច ហើយ​ចេះ​តែ​គេចវេះ​និយាយ​ដោះសា​រហូត​មក មិន​ត្រឹមតែ​ប៉ុណ្ណោះ បាន​ទារ​ប្រាក់​បន្ថែម​ចំនួន ៥ ពាន់​ដុល្លារ​ទៀត ដើម្បី​កែ​អាយុ តែ​សាមីខ្លួន​មិន​ព្រម។ បន្ទាប់ពី​រត់ការ​មិន​បាន​សម្រេច លោក​ឧត្ដមសេនីយ៍ បាន​គេចវេះ និង​បិទ​ទូរស័ព្ទ​មិន​ព្រម​ទទួល​ពី​ម្ចាស់​ប្រាក់ ទើប​ដឹង​ច្បាស់​ចែស​ថា លោក​ឧត្ដមសេនីយ៍ ឆបោក​សោះ ហើយ​សាមីខ្លួន ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ចូល​តាម​ផេក​ហ្វេស​បុក​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ និង​ទាមទារ​ប្រាក់​ចំនួន ២៦.៥០០ ដុល្លារ ត្រឡប់​មក​វិញ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២០០ លាន​រៀល ព្រមទាំង​ប្ដឹង​ចូល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​លើក​ទី ១ នៅ​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ ឆ្នាំ ២០២៣ និង​លើក​ទី ២ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​ខេត្តកំពង់ចាម ប្រារព្ធ​ពិធី​ដង្ហែ​ពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូ​ក្នុងវិស័យសុខាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោ​ជិត​ក្រុមហ៊ុន HCC Group ​អរគុណ​ក្រសួង​ការងារ​ដែល​សម្រប​សម្រួល​បើក​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ ដឹកនាំ​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សមាគម​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) បើកសន្និបាតលើកទី១ ជាប្រវត្តិសាស្រ្តថ្មីនៃវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម