Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះដេរពូក សាឡុង អស់ទាំងស្រុង

បានផុស

នៅ

ផ្ទះដេរពូក សាឡុង ស្តុកពូក មួយកន្លែងស្ថិតនៅតាមផ្លូវលំ ក្រុម៤ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតអស់ទាំងស្រុង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦​និង២០​នាទី​ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលម្ចាស់មិននៅផ្ទះចាក់សោទុកចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សៀង ធារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរដេរពូក សាឡុងលក់ មានទីលំនៅផ្ទះមួយកន្លែងទៀត ក្នុងភូមិខាងលើដែរ ។ ផ្ទះកើតហេតុសាងសង់អំពីថ្ម ប្រក់ស័ង្កសី ទំហំទទឹង៤ម៉ែត្រ បណ្តោយ១៦ម៉ែត្រ ដេរ លក់ ស្តុកពូក និងសាឡុង ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ផ្ទះខាងលើជាកន្លែងដេរ លក់ ស្តុក ពូក សាឡុង ពេលយប់ឡើងចាក់សោទុកចោលដោយគាត់ទៅសម្រាកនៅផ្ទះមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិនោះដែរ ស្រាប់តែនៅព្រឹកថ្ងៃនេះ ពលរដ្ឋក្បែរខាងទូរស័ព្ទប្រាប់រត់មកមើលភ្លើងឆេះសន្ធោសន្ធៅបាត់ទៅហើយ ។

បើតាមប្រជាពលរដ្ឋផ្ទះក្បែរនោះបានឲ្យដឹងថា ខណៈដែលម្ចាស់ចាក់សោផ្ទះទុកចោល មិនទាន់បានទៅបើកទ្វារផង ស្រាប់តែទុស្សេខ្សែភ្លើងចេញពីផ្នែកខាងមុខ ក្នុងផ្ទះ ផ្សែងខ្មួលឡើងចេញជាអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ផ្អើលអ្នកភូមិនាំគ្នាវាយគាស់ទ្វារចូលបាញ់ទឹក យកបំពង់ពន្លត់អគ្គិភ័យបាញ់តែមិនទប់ទល់បានរហូតដល់ឆេះអស់ទាំងស្រុង បាក់ស្រុតដំបូលខ្ទេចអស់ទ្រព្យសម្បត្តិខាងក្នុង ។

គ្រោះអគ្គិភ័យខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរសមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញទៅអន្តាគមន៍ និងមិនបានរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម