Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​នាយករង​វិទ្យាល័យ​មួយ​រូប ក្រោយពី​ដាក់​ថ្នាំ​ចាប់​រំលោភ​កូន សិស្ស​ខ្លួន​បានសម្រេច​ច្រើនដង​និង​ថតរូប​វីដេអូ​កំពុង​ទុក​គំរាម

បានផុស

នៅ

កំពង់ឆ្នាំង ​៖ លោក​នាយករង​វិទ្យា​ល័យ​ម្នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មក​អយ្យការ​នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ​ឆ្នាំ​២០២៣ ដោយ​ជាប់ចោទ​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ និង ផលិត ចែកចាយ​រូបភាព​អាសអាភាស​លើ​កុមារី​ជា​សិស្សសាលា​របស់​ខ្លួន និង​ករណី​ហិង្សា​ដោយ ចេតនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន លោក ង៉ែត សុខ​ខេង អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ នាយករង​សាលា​ផ្នែក​វិន័យ និង​បរិស្ថាន នៅ​វិទ្យាល័យ​មួយ​(​ក្នុងស្រុក​កំពង់ ត្រឡាច​) ពី​ករណី រំលោភ​សេពសន្ថវៈ និង ផលិត ចែកចាយ​រូបភាព​អាសអាភាស​លើ​កុមារី​ជា​សិស្ស​វិទ្យាល័យ និង​ករណី ហិង្សា​ដោយ​ចេតនា។ ករណី​ចាប់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ ​ធ្វើឡើង​តាម​បញ្ជា លោក ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដោយមាន​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ពាក្យ​បណ្តឹង របស់​អាណា ព្យាបាល​របស់​កុមារី ជា​សិស្ស​វិទ្យា ល័យ​អាយុ ១៥ ឆ្នាំ ជា​ជនរងគ្រោះ​នៃ​អំពើ​ខាងលើ បាន​រៀប​រាប់ទាំង​ក្តុកក្តួល​ថា ជនសង្ស័យ​ឈ្មោះ ង៉ែត សុខ​ខេង នាយករង​សាលា​ផ្នែក​វិន័យ និង​បរិស្ថាន​បាន​លួងលោម​កុមារី​ជា​កូន​គាត់​ថា ទៅ​រៀន​បើក រថយន្ត​ជាមួយ​លោកគ្រូ ឈ្មោះ ង៉ែត សុខ​ខេង រួច​បែរជា​លួច​ដាក់​ថ្នាំ​ចូល ក្នុង​ទឹក​ឱ្យ​កូន​គាត់​ផឹក លុះ​ពេល​កូន​គាត់​សន្លប់​បាត់ បាន​នាំ​កូន​គាត់​ទៅ​រំលោភ​រហូត​បានសម្រេច ជាច្រើន​ដង និង​បាន​ថតរូប និង​វីដេអូ​កំពុង​ចាប់​រំ លោភ​ជនរងគ្រោះ​នោះ ដើម្បី​ទុក​គំរាម​កុមារី​រងគ្រោះ​សម្រាប់​បំពេញ​តណ្ហា​របស់ខ្លួន​លើក​ក្រោយ​ទៀត​។

ករណី​ខាងលើ​នេះ​ គឺជា​សារ​ដាស់​តឿន​សម្រាប់​ជន​ល្មោភ​តណ្ហា​ទាំង​ឡាយ​គួរតែ​ជៀសវាង​ឲ្យ​ឆ្ងាយ​កុំឱ្យ​មាន រឿងអាស្រូវ​នាំ​ឲ្យ​អាប់​អោន​កិត្តិយស ​និង ​អាប់​អោន​ដល់​មន្ត្រី​ក្នុង​អង្គភាព ក្នុងស្រុក​ក្នុង​ខេត្ត​ដែល​គេ​ជាម​នុស្ស​ល្អ​។

ទន្ទឹមគ្នា​នេះ​ដែរ ​អាណាព្យាបាល​និង​មាតាបិតា​ទាំងឡាយ​របស់​សិស្ស​ក៏​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​កូន​ជានា​រី​ភេទ​ផង​ដែរ ដោយ​កុំ​បណ្ដែត​បណ្ដោ​យ​ដូច​ករណី​ខាងលើនេះ​៕

ដោយ ៖ ​ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ វិនាទី មុន

ទិវាវប្បធម៌ជាតិឆ្នាំនេះ៖ នាយករដ្ឋមន្រ្តី ជំរុញឱ្យពលរដ្ឋខ្មែរបន្តអភិរក្ស និងលើកស្ទួយវប្បធម៌

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាសម្ដែងជើងចាស់ ក្នុងរឿង Squid Game ទទួលមរណភាពទាំងរឿងវគ្គ៣ មិនទាន់បញ្ចាំង

ព័ត៌មានជាតិ១៧ នាទីutes មុន

ទំនប់ដូនទ្រី សម្រេច​ការសាងសង់បាន ៩២ ភាគរយ គ្រោង​បញ្ចប់នៅ​អំឡុង​ខែ​តុលា​ឆ្នាំ ២០២៥

នយោបាយ១៩ នាទីutes មុន

សម្ដេចធិបតី ចំអកឱ្យ សម រង្ស៊ី នឹងសុំឱ្យអាមេរិកជួយយ៉ាងណា? បើបុគ្គលនេះបានរិះគន់លោក ត្រាំ កាលពីមុនជាប់ឆ្នោត

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

កូរ៉េ​ខាង​ជើង​ រិះគន់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកថ្មី ដែល​ហៅ​ខ្លួន​ថា​ជា «រដ្ឋ​ទុច្ចរិត»

Sokha Hotels

ព័ត៌មានពេញនិយម