សន្តិសុខសង្គម
ដោយសារភ្លើងប្រចណ្ឌ ជិះយន្ដហោះមកពីអាមេរិក សម្លាប់ប្រពន្ធច្រកចូលក្នុងវ៉ាលិស
ដោយសារតែភ្លេីងប្រចណ្ឌប្តីជាអាណិកជនមកពីប្រទេសអាមេរិកសម្លាប់ប្រពន្ធច្រកចូលក្នុងវ៉ាលិសត្រូវកូនស្រីតូចរត់ចេញពីក្នុងផ្ទះស្រែកឲ្យអ្នកជិតខាងជួយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបុរី KC ផ្ទះលេខA11 ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកជនដៃដល់បានគេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ អាយុ៣២ឆ្នាំ មុខរបរសាឡន ស្នាក់នៅកន្លែងកេីតហេតុ ចំណែកជនដៃដល់ជាប្តីឈ្មោះមូល ណេត អាយុ៦៣ឆ្នាំ ជាអាណិកជនខ្មែររស់នៅប្រទេសអាមេរិក និងមានកូនស្រីអាយុ៥ឆ្នាំជាចំណងដៃ។

តាមសម្តីក្មេងស្រីជាកូនជនរងគ្រោះបានឲ្យដឹងថា ឪពុករបស់ខ្លួនរស់នៅឯប្រទេសអាមេរិក ហេីយក៏មិនដឹងថាមកស្រុកខ្មែរតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកេីតហេតុវេលាម៉ោង៧និង៣០នាទីព្រឹកក៏ជិះម៉ូតូមកដល់ផ្ទះ ហេីយបានចាក់សោខាងក្នុងឈ្លោះប្រកែកជាមួយម្តាយខ្លួន និងវាយរួចយកខ្សែភ្លេីងឆក់រហូតលែងដឹងខ្លួន ហេីយបានច្រកដាក់ចូលក្នុងវ៉ាលិសតែម្តង មិនត្រឹមតែប៉ុណ្ណោះឪពុកក៏វាយធ្វេីបាបខ្លួនមិនឲ្យស្រែកប្រាប់នរណានោះទេ។ ដោយឃេីញដូចនេះក្មេងស្រីក៏លួចរត់ចេញមកក្រៅឲ្យអ្នកជិតខាងជួយដែរតែមិនមានអ្នកជួយទេីបខលហៅម៉ាក់អ៊ុំឲ្យមកជួយតែម្តង។

តាមប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យដឹងថា ក្រោយពីក្មួយស្រីរបស់គាត់ដែលត្រូវជាកូនស្រីជនរងគ្រោះបានទូរស័ព្ទប្រាប់ថា «ម៉ាក់អ៊ុំជួយផង ប៉ាមកវាយម៉ាកបែកឈាមពេញខ្លួន» ពេលនោះគាត់ក៏មកមេីលក៏ឃេីញប្តីកំពុងច្រកប្រពន្ធដាក់ក្នុងវ៉ាលិសបាត់ទៅហេីយ ទេីបស្រែកហៅអ្នកជិតខាងឲ្យជួយ និងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ តែភ្លាមៗនោះជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ទៅហេីយ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យកោសល្យវិច្ចយលេីសព និងកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់