សន្តិសុខសង្គម
ឃុំខ្លួនពាណិជ្ជករចិនម្នាក់ចេញសែកអត់លុយជាង៥លានដុល្លារ
ពាណិជ្ជករជនជាតិចិនម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនពាក់ព័ន្ធបទល្មើសចេញមូលប្បទានប័ត្រគ្មានប្រាក់ជាង៥លានដុល្លារសងទៅអោយម្ចាស់បំណុល ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួន និងបញ្ជូនមកតុលាការឃុំខ្លួននាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ ឈ្មោះ WU QUANG JIE ភេទប្រុស ឆ្នាំកំណើត ឆ្នាំ១៩៧៤ ជនជាតិចិនហុងកុង មានទីលំនៅផ្ទះលេខ១៣ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមេការ និងតំណាងក្រុមហ៊ុនសាងសង់ហ្សុងលាន អុិនធើណេសិនណល វេសមិន ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៧កុម្ភៈ ឆ្នាំ២០២៣ ហើយសមត្ថកិច្ចបានឃាត់ខ្លួនលោក WU QUANG JIE កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

តាមអង្គហេតុ និងពាក្យបណ្ដឹងរបស់ម្ចាស់បំណុលបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឈ្មោះ តាំង សុជាតិ និងឈ្មោះ WU QUANG JIE ជនជាតិចិន ជាតំណាងក្រុមហ៊ុន ហ្សុងលាន អុិនធើណេសិនណល វេសមិន បានស្នើសុំខ្ចីប្រាក់ចំនួន ៥ ៥០០ ០០០ ដុល្លារ ដោយឈ្មោះ តាំង សុជាតិ បានធ្វើលិខិតធានាអះអាងនឹងសងប្រាក់វិញតាមរយៈមូលប្បទានប័ត្រចំនួន៥សន្លឹក គឺមូលប្បទានប័ត្រលេខ -៧០៥៩១១ ចុះថ្ងៃទី ២០មិថុនា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន៦០មុឺនដុល្លារ ។
⁃ មូលប្បទានប័ត្រលេខ ៧០៥៩១៤ មានទឹកប្រាក់ចំនួន៥០មុឺនដុល្លារ ចុះថ្ងៃទី ២៧មិថុនា ឆ្នាំ២០២២ ។
⁃ មូលប្បទានប័ត្រលេខ ៧០៥៩១៣ មានទឹកប្រាក់ចំនួន ៣លាន៥សែនដុល្លារ ចុះថ្ងៃទី ១៩សីហា ឆ្នាំ២០២២ ។
⁃ មូលប្បទានបត្រលេខ ៧០៥៩១៥ មានទឹកប្រាក់ចំនួន៥០មុឺនដុល្លារ ចុះថ្ងៃទី ២៦សីហា ឆ្នាំ២០២២ ។
⁃ មូលប្បទានបត្រលេខ ៧០៥៩២០ មានទឹកប្រាក់ចំនួន៤០មុឺនដុល្លារ ចុះថ្ងៃទី ២៦សីហា ឆ្នាំ២០២២ ។
លុះដល់ថ្ងៃទី ១៨តុលា ឆ្នាំ២០២២ ម្ចាស់បំណុលបានយកមូលប្បទានបត្រដែលមានទឹកប្រាក់ ៣លាន៥សែនដុល្លារទៅបើកប្រាក់ ស្រាប់តែខាងធនាគារបានឆ្លើយតបតាមរយៈមូលប្បទានបត្របញ្ជូនត្រឡប់ ចុះថ្ងៃទី ១៨ខែតុលា ឆ្នាំ២០២២ ដោយមូលហេតុ « គ្មានសាច់ប្រាក់ » ។
បន្ទាប់ម្ចាស់បំណុលបានស្វះស្វែងរកជួបឈ្មោះ តាំង សុជាតិ និង WU QUANG JIE ដើម្បីពិភាក្សាបញ្ហាបំណុល ហើយពួកគេបានសុំពន្យាពេលសងរហូតដល់ថ្ងៃទី ២៤វិច្ឆិកា ឆ្នាំ២០២២ ដោយមានឈ្មោះ ឃួន សេងគីន ជាសាក្សីផង បានចូលខ្លួនមកដោះស្រាយបំណុលដោយធ្វើលិខិតទទួលស្គាល់កំហុស និងជំពាក់បំណុលសរុប ៥ ៧៣០ ០០០ដុល្លារ និងបានប្ដូរមូលប្បទានបត្រចំនួន៥សន្លឹករបស់ធនាគារចិនហុងកុង ប៉ុន្តែមូលប្បទានបត្រនេះគ្មានប្រាក់ដដែល ទើបម្ចាស់បំណុលដាក់ពាក្យប្ដឹងមកសមត្ថកិច្ចតែម្ដង ៕
អត្ថបទ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ