សន្តិសុខសង្គម
កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនផ្ទុះអាវុធ៣គ្រាប់ រងរបួសមនុស្សម្នាក់ រួចនាំគ្នាគេចខ្លួនបាត់អស់
បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវកម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាញ់ចំនួន៣គ្រាប់ ខណៈពេលចុះប្រតិបត្តិការបង្ក្រាបគ្រឿង តែក្រោយពីផ្ទុះអាវុធបណ្ដាលឲ្យមានអ្នករងរបួសហើយនោះ ក៏នាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

ហេតុការណ៍ផ្ទុះអាវុធបណ្ដាលឲ្យមានអ្នករងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥៥នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមីនា នេះថា ករណីនេះគឺកម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងបានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន តែដោយជនសង្ស័យដកកាំបិតខ្វាវបំរ៉ុងតដៃ ក៏កម្លាំងបាញ់ចំនួន៣គ្រាប់រងរបួសតែម្ដង។

លោកអធិការបន្ថែមថា ក្រោយពីកើតហេតុ ដោយឃើញជនសង្ស័យរងរបួសបែបនេះ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ ដោយឡែកជនរងគ្រោះក្នុងអំពើបាញ់ប្រហារនេះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកអធិការបញ្ជាក់ថា នៅកន្លែងកើតហេតុកម្លាំងរបស់លោកមិនបានរកឃើញជាក់ស្ដែងនូវប្រភេទថ្នាំញៀនអ្វីនោះទេ ចំណែកការពិនិត្យទឹកនោមរកសារធាតញៀនក៏មិនបានពិនិត្យដែរ ដោយសារជនសង្ស័យនោមមិនចេញ៕
អត្ថបទ៖ សុខុម



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ