Connect with us

សន្តិសុខសង្គម

ឧត្តមសេនីយ៍ទោ សុង លី ធ្វើបទបាឋកថា​ស្តីពី ការដឹកនាំបញ្ជាកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែង​ ដល់សិក្ខាកាម៣៦៣នាក់

បានផុស

នៅ

នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញធ្វើបទបាឋកថា​ ស្តីពី “ការដឹកនាំបញ្ជាកងកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែង​”​ ចំនួន០៣ករណី ជូនដល់សិក្ខាកាម ចំនួន៣៦៣នាក់ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់៣ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឳកាសធ្វើបទបាឋកថានេះ លោកឧត្តមសេនីយ៍ទោ សុង លី បានលើកយកករណីជាក់ស្ដែងចំនួន៣រួមមាន៖

១.​ ករណីប្រើប្រាស់ សម្រួល និងចាត់ចែង ដោយខុសច្បាប់នូវសារធាតុញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក (Rock)

​២.​ ករណីឃាតកម្មគិតទុកជាមុន​ ដោយជនបរទសម្លាប់ជនបរទេស​ (រឹតកសម្លាប់ដាក់សាកសពក្នុងវ៉ាលិស រួចយកទៅដុតចោល)

​៣.​ ករណីឃាតកម្មគិតទុកជាមុន​ ដោយជនបរទសម្លាប់ជនជាតិខ្មែរ (ស្លាប់ដោយសារការច្របាច់ ក)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម