Connect with us

សន្តិសុខសង្គម

ឃុំខ្លួនកូនតុងទីនដែលកើបលុយរាប់សែនដុល្លារបម្រុងរត់

បានផុស

នៅ

ទីបំផុតលោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញដីកាឃុំខ្លួនកូនតុងទីនដែលកើបលុយរាប់សែនដុល្លារបម្រុងរត់គេចខ្លួនដាក់ពន្ធនាគារព្រៃស PJ ជាបណ្តោះអាសន្ន។

តាមដីកាឃុំខ្លួនបានសម្រេចដាក់ឲ្យជនត្រូវចោទអោយស្ថិតក្រោមការពិនិត្យពីបទ «បំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញតិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ ដែលជាបទល្មើសព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទជាអ្នកលេងតុងទីនដែលហៅថា”កូនតុងទីន” ត្រូវបានកម្លាំសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ពន្ធករណីកើបលុយតុងទីនបានរាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន។ ស្ត្រីរូបនោះឈ្មោះ ព័ណ្ឌ ស៊ីវម៉ី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ការចាប់ខ្លួនកូនតុងទីនម្នាក់ខាងលើនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជាការអនុត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ ណាក់នីន ។

សមត្តកិច្ចឲ្យដឹងទៀតថា ពាក្យបណ្តឹងរបស់ជនរងគ្រោះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះ​លេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ដែលជាអ្នករាប់អានគ្នា បានទៅខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៣៣០ ០០០ ដុល្លារអាមេរិក ដោយបានធ្វើកិច្ចសន្យាជាលាយលក្ខអក្សរត្តឹមត្រូវ ថាយកទៅពង្រីកមុខរបររកស៊ីតាមអនឡាញ ។ ជនសង្ស័យបានធានាអះអាងថាសងទៅជនរងគ្រោះវិញ ក្នុង១ខែ២ ០០០ ដុល្លារ គិតចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយសារតែការជឿទុកចិត្តគ្នា ទើបដើមបណ្តឹងយល់ព្រមឲ្យឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ខ្ចីប្រាក់រហូតដល់ ៣៣០ ០០០ ដុល្លារអាមេរិកនោះ ។ បន្ទាប់ពីទទួលបានប្រាក់គ្រប់ចំនួនហើយ ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានដាក់តំកល់មូលប្បទានបត្រ១សន្លឹករបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ABA ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្រាប់ទូទាត់ប្រាក់សងទៅដើមបណ្តឹងវិញ។ ប៉ុន្តែផ្ទុយទៅវិញឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានគោរពតាមការសន្យាទេ បែជាយកប្រាក់នោះទៅលេងតុងទីន ដោយរយៈពេល២ខែមិនឃើញបង្វិលឲ្យម្ចាស់បំណុលទេ ដោយអស់ជំនឿ ទើបម្ចាស់បំណុលយកមូលប្បទានបត្រ របស់ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ទៅបើកប្រាក់ពីធនាគារ ខាងធនាគារឆ្លើយតបមកវិញថា ជា”សែកស្អុយ” អត់មានសាច់ប្រាក់ ។ បន្ទាប់មកទៀតជនរងគ្រោះក៏បានព្យាយាម ទាក់ទងទៅឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ជាញឹកញាប់ដែរ ដើម្បីជួបដោះស្រាយរឿងបំណុលជាង៣០ម៉ឺនដុល្លារអាមេរិកនោះ ប៉ុន្តែឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានទៅជួបដើមបណ្តឹងទេ ថែមទាំងគេចខ្លួនទៀតផង ។

ដូច្នោះទង្វើដែលជនសង្ស័យបានប្រព្រឹត្ត ដូចរៀបរាប់ខាងលើនេះហើយ ទើបធ្វើឲ្យជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចដើម្បីឃាត់ខ្លួនឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី យកមកអនុវត្តតាមច្បាប់។ នៅចំពោះមុខសមត្តកិច្ចឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានសារភាពថា លុយទាំងអស់នោះខ្លួនបានខ្ចីគេយកទៅរកស៊ីតាមអនឡាញខ្លះ និងលេងតុងទីនខ្លះ ដែលការលេងតុងទីនបានកើបលុយមេអស់ហើយ តែដោយសារចុងក្រោយរលាយខ្សុលទើបគេចខ្លួន។
នេះហើយកន្លងមកឃើញការផ្សាយព័ត៌មាន ចាប់តែមេតុងទីនវេចលុយរត់ ម្តងនេះកូនតុងទីនកើបលុយរាប់សែនដុល្លារបម្រុងគេចខ្លួន ទីបំផុតជាប់ជុចសមត្តកិច្ចដូចតែគ្នាទេ ។ ដូច្នេះពាក់ពន្ធក្នុងការបង់ប្រាក់ ដែលធ្វើឲ្យមេតុងទីនមានផលលំបាក និងបង់ជំនួស ឬសងទៅកូនតុងទីនជាច្រើននាក់កន្លងមក គឺដោយសារ តែកូនតុងទីនមួយចំនួនតូច ទើបធ្វើឲ្យមេតុងទីនរងនូវពាក្យនូវបណ្តឹងអត់មានលុយសងកូនតុងទីនជាហូរហែមកនោះ ។

សមត្តកិច្ចឲ្យដឹងទៀតថា ជនសង្ស័យជាកូនតុងទីនឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម