សន្តិសុខសង្គម
លម្អិត ពីករណីប្ដីបាញ់សម្លាប់ប្រពន្ធទាំងមានកូនក្នុងផ្ទៃ៤ខែនៅខណ្ឌដង្កោ
ករណីប្ដីបាញ់សម្លាប់ប្រពន្ធទាំងមានកូនក្នុងផ្ទៃ៤ខែ នៅបុរីពិភពថ្មីកួរស្រូវ ខណ្ឌដង្កោ កាលពីម្សិលមិញ បើតាមចម្លើយសារភាពរបស់ជនដៃដល់ជាប្ដី គឺដោយសារភ្លើងប្រចណ្ឌ។ ក្រោយពីបាញ់សម្លាប់ប្រពន្ធរួច ជនដៃដល់បានរត់ទៅសារភាពនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ស្ត្រីរងគ្រោះក្នុងអំពើបាញ់ប្រហារនេះមានឈ្មោះ ម៉ៃ គន្ធា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ចំណែកជនដៃដល់ជាប្ដីឈ្មោះ យ័ន គុយហេង អាយុ៣៣ឆ្នាំ មុខរបរអ្នកគួកជេររថយន្ដ ស្នាក់នៅផ្ទះកើតហេតុ។
បើតាមចម្លើយសារភាពរបស់ជនដៃដល់ជាប្ដី មូលដែលនាំឲ្យមានការបាញ់សម្លាប់នេះ គឺផ្ដើមចេញពីភ្លើងប្រចណ្ឌ។ បើតាមប្រភពមួយចំនួនបានលើកឡើងថា ស្ត្រីរងគ្រោះធ្លាប់មានប្ដីម្ដងរួចហើយ និងមានកូន៤នាក់ លុះក្រោយមកក៏មានប្ដីម្នាក់ទៀត (ជនដល់) និងមានកូនក្នុងផ្ទៃ៤ខែមកហើយ ដោយបានទិញផ្ទះបង់រំលស់ផ្ទះ (កន្លែងកើតហេតុ) ទើបបានរយៈពេលជាង៣ខែប៉ុណ្ណោះ។

សូមរំលឹកថា ករណីបាញ់ប្រហារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS03 បុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានប្តីបាញ់សម្លាប់មួយគ្រាប់ចំក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

នៅទីតាំងកើតហេតុសមត្ថកិច្ចបានរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៣សំបក គ្រាប់កាំភ្លើងចំនួន៣៣គ្រាប់ បង់កាំភ្លើងចំនួន២ ក្បាលគ្រាប់កំពិត១ និងបំណែកសំណរក្បាលគ្រាប់ (ពណ៌ទង់ដែង និងពណ៌ទឹកប្រាក់) ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នជនដៃដល់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕
អត្ថបទ៖ សុខុម



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ