សន្តិសុខសង្គម
អគ្គិភ័យឆេះអាគារកាស៊ីណូ ប៉ារីសបូព៌ា នៅក្រុងបាវិត
ការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអន្តរាគមន៍បាញ់ពន្លត់ អគ្គិភ័យ ករណីឆេះអាគារ ជាន់ទី ០៦ នៃ កាស៊ីណូ ប៉ារីសបូព៌ា ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង ៦ នាទីល្ងាច ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៣ រហូតដល់វេលាម៉ោង ១១ យប់ ទើបរលត់ទាំងស្រុង ខណៈសមត្ថកិច្ចបានជម្លៀសមនុស្សចេញអស់ មិនបណ្តាលឱ្យមានមនុស្សរងគ្រោះនោះទេ។

កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើ គឺកិច្ចសហការល្អ និងទាន់ពេលវេលា ពីកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ទើបអាចគ្រប់គ្រងបាននៅវេលាម៉ោងប្រមាណ ៨ នាទីយប់ និង រលត់ទាំងស្រុង នៅវេលាម៉ោង ១១៖ ៣០ នាទីយប់ ប្រើប្រាស់កម្លាំងសរុបចំនួន ១៩២នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន ១៣២ នាក់, កម្លាំងកងរាជអាវុធហត្ថ ៥២ នាក់ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ០៨ នាក់ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត។

ដោយក្នុងប្រតិបត្តិការនោះ ដោយប្រើប្រាស់រថយន្តស្ទូច ០២គ្រឿង រថយន្តពន្លត់អគ្គិភ័យ ១៨គ្រឿង និងរថយន្តដឹកទឹកជំនួយ ០១គ្រឿង៕

អត្ថបទ៖ ភក្ដី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក