Connect with us

សន្តិសុខសង្គម

ប្រមូល​សំរាម​ដុត​រាលដាល​ដល់ឃ្លាំងស្តុក​អេតចាយ​ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

បានផុស

នៅ

ភ្នំពេញ ៖ ឃ្លាំង​ស្តុក​អេតចាយ​គ្រឿង​ជ័រ ក្រដាស​ឡាំង​ចាស់ៗ​មួយ​កន្លែង​ត្រូវបាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១៤ និង​៤០​នាទី​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២៣ នៅតាម​បណ្តោយ​ផ្លូវ​ប៉េ​តុង​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់ពី​មាន​ក្រុម​កម្មករ​ប្រមូល​សំរាម​ដុត​ក្បែរ​នោះ​ ហើយ​រាលដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ ក្រុម​កម្មករ​នៅ​ឃ្លាំង​អេតចាយ​ខាងលើ បាន​យក​សំរាម​ចាស់ៗ​យក​ទៅ​ដុត​ចោល នៅ​ក្បែរ​ឃ្លាំង។ ដោយ​ការដុត​នោះ​ដុត​នៅលើ​ខ្យល់​ដែល​កំពុង​បោកបក់​ខ្លាំង​ផង​នោះ ធ្វើ​ឲ្យ​ខ្ទាត​កម្ទេច​ភ្លើង​ប៉ើង​ទៅលើ​គំនរ​អេតចាយ ឡាំង​ចាស់ៗ និង​គំនរ​ជើង ដែល​នៅក្នុង​បរិវេណ​ឃ្លាំង បង្ក​ឲ្យ​មាន​ការ​ឆេះ​រាលដាល​ខ្លាំង​ឡើងៗ​តែម្តងទៅ។

ភ្លាមៗ បន្ទាប់ពី​មានការ​កើតហេតុ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន រួមទាំង​ក្រុម​រថយន្ត​ពន្លត់​អគ្គីភ័យ​ជាច្រើន​គ្រឿង បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ខាងលើ និង​បានធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ការឆាបឆេះ ។ ក្រោយ​ការ​បាញ់ទឹក​ប្រមាណ​កន្លះ​ម៉ោង​រួចមក អណ្តាត​ភ្លើង​បាន​រលត់​១០០​ភាគរយ ដោយ​បាន​បំផ្លាញ​គ្រឿង​អេតចាយ​ចាស់ៗ សម្បក​ឡាំង​ចាស់ៗ និង​គ្រឿង​ឈើ​ដាក់​អីវ៉ាន់ សម្រាប់​ទុក​លក់ ត្រូវ​ឆាបឆេះ​ខូចខាត​អស់​មួយចំនួនធំ។

ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ អស់​០៥​គ្រឿង ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ មិន​ឲ្យ​មានការ​រាលដាល​បន្ត​ចូលទៅ​កាន់​ឃ្លាំង​ធំរ​បស់ទីតាំង​នោះទេ ពោល​ឆេះ​តែ​អីវ៉ាន់​ដែល​នៅខាងមុខ​ឃ្លាំង​ប៉ុណ្ណោះ។ ក្នុងនោះ​ផងដែរ ក៏​មិនមាន​បណ្តាល​ឲ្យ​មនុស្សណា​ម្នាក់​រងរបួស​ដែរ៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម