Connect with us

សន្តិសុខសង្គម

ក្រសួងសុខាភិបាល បិទមជ្ឈមណ្ឌលកែសម្ផស្ស ដែលបណ្ដាលឱ្យមនុស្សស្លាប់

បានផុស

នៅ

ក្រសួងសុខាភិបាលនៅ រសៀលថ្ងៃទី៤ ខែមីនានេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលបណ្ដាលឱ្យមនុស្សស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខភិបាល បាន បិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្សឯកជន ឈ្មោះ អី២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះ លេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ភោគ ចន្ធី ជាអ្នកទទួលខុសត្រូវ។ ដោយមូលហេតុ បុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាលដែលបណ្ដាលឱ្យមនុស្សស្លាប់។

ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួលខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អ៊ីម២៥ ប៊ីយូធី។

គួរបញ្ជាក់ថា មានស្ត្រីវ័យ ៤១ឆ្នាំម្នាក់ចូលវះកាត់ដើមទ្រូង បែរជាដាច់ខ្យល់ស្លាប់បាត់បងជីវិត នៅក្នុងបន្ទប់វះកាត់ រីឯក្រុម​ផ្នែកវះកាត់បាននាំគ្នាគេចខ្លួនបាត់អស់។ ក្រោយកេីត ហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ សហការជាមួយផ្នែក​កោសល្យវិច្ឆ័យ​បានពិនិត្យ​សាកសពស្ត្រី​ខាងលេី បង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៩ និង១០នាទី​យប់ ​ថ្ងៃទី៣​ ខែមីនា ឆ្នាំ២០២៣​ នៅចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ​ M25 ៕

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម