Connect with us

សន្តិសុខសង្គម

សម្លាប់កូនអាយុ ៤ ឆ្នាំ រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ

បានផុស

នៅ

មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​កណ្ដាល​ក្រុង​ពោធិ៍សាត់ ដោយ​ករណី​ឃាតកម្ម ដែល​ឃាតក​ជា​ឪពុក​បង្កើត​ចាប់​ជនរងគ្រោះ​ជា​កូន​ចងដៃ​ទៅ​ក្រោយ ហើយ​ធ្វើ​អត្តឃាត​ចង.ក ជាមួយ​នឹង​កូន​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​ទាំងពីរ ហើយ​មាន​បណ្ដាំ​សំបុត្រ​ទុក​ឲ្យ​មើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ០៤ ខែ​មីនា ឆ្នាំ ២០២៣ ស្ថិត​ក្នុង​ភូមិ​ដ​ង្គា​រ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។

បើ​តាម​លោក​វរសេនីយ៍ឯក មាស សំណាង នាយការិយាល័យ​នគរបាល​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ប៉ុស្តិ៍​មូលដ្ឋាន មាន​ករណី​អត្តឃាត​ចង.ក សម្លាប់​ខ្លួន​ពីរ​នាក់​ឪពុក និង​កូន នៅ​ចម្រឹង​បង្អួច​របស់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ក្នុង​ក្រុង។ ភ្លាមៗនោះ លោក​បាន​នាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​ជំនាញ​កោសល្យវិច័យ​ខេត្ត​ពោធិ៍សាត់ និង​ការ​បំភ្លឺ​ជុំវិញ​រឿងហេតុ ​សន្និដ្ឋាន​បាន​ថា ជនរងគ្រោះ​ឈ្មោះ ហុង ចំរើន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ-សង្កាត់​កើតហេតុ​ខាង​លើ(ស្លាប់) បណ្ដាល​មកពី​ធ្វើ​អត្តឃាត​(ចង.ក សម្លាប់​ខ្លួន​) ពិតប្រាកដ​មែន។ ចំណែក​កុមារា​រងគ្រោះ​ឈ្មោះ ច រ ប ញ អាយុ ៤ ឆ្នាំ ភេទ​ប្រុស អាច​ស្លាប់​បណ្ដាល​មកពី​ថប់​ដង្ហើម ដោយ​ឪពុក​ជា​ឃាតក​បាន​ចាប់​កូន ហើយ​យក​ខ្សែ​ភ្លើង​ទៅ​ចងដៃ​ទាំង ២ ចង.ក។ នេះ​ជា​ករណី​ឃាតកម្ម ហើយ​សាកសព​ទាំងពីរ​ខាង​លើ​ស្លាប់​លើស​ពី​០៣ ម៉ោង​ឡើង។

លោក មាស សំណាង បញ្ជាក់​ថា តាម​សំដី​របស់​ប្រពន្ធ​ជន​រងគ្រោះ​ឈ្មោះ ចៅ ដារី អាយុ ៣៦ ឆ្នាំ ដែល​នៅ​ក្នុង​បន្ទុក​ជាមួយ​គ្នា​ថា ជនរងគ្រោះ​មាន​ជំងឺ​ខូច​ក្រលៀន​ជិត​មួយ​ឆ្នាំ​ហើយ។ គ្រូពេទ្យ​ប្រាប់​ថា ត្រូវ​ព្យាបាល​លាង​ក្រលៀន​មួយ​អាទិត្យ ២ ដង តែ​គាត់​អត់​លុយ ក៏​គិត​ខ្លី​សម្លាប់​ខ្លួន ហើយ​យក​ទាំង​កូនប្រុស​ស្លាប់​ទៅ​ជាមួយ ព្រមទាំង​សរសេរ​សំបុត្រ​ទុក​ឲ្យ​មុន​អត្តឃាត​កូន និង​ខ្លួន​គាត់៕

អត្ថបទ ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម