សន្តិសុខសង្គម
មេខ្យល់ជនជាតិថៃជាឃាតកសម្លាប់ស្ដ្រីពលករខ្មែរ
ក្រោយពេលធ្វើការស្រាវជ្រាវទើបដឹងថា សពស្ត្រីពលកខ្មែរម្នាក់ដែលត្រូវបានកងល្បាតប្រទះឃើញ កាលពីថ្ងៃទី ១ ខែមីនាមានឈ្មោះ ស្វៃ សុភត្រ្តា អាយុ៣៨ឆ្នាំ ទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្លាប់នៅ ព្រំដែន ស្រុកអូរជ្រៅ ជាប់ ណូនម៉ាក់។

កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង២០នាទីរសៀល កងល្បាតទី៣ កងការពារព្រំដែនលេខ៥០៣ អូរបីជាន់ បានប្រទះឃើញសពស្ត្រីរូបនេះនៅក្នុងព្រៃចំការមីន ព្រំដែន ខាងលិចទំនប់ក៥ ពីផ្លូវជាតិលេខ៥៨ ស្លិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ទល់មុខថ្នល់ខ្មៅថៃ ភូមិអាងសិលាថៃ ឃុំណូនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។
ការបើកការស៊ើបអង្កេត សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះហុង ខាវសិរីវេត អាយុ ៥១ឆ្នាំ ជាមេខ្យល់ជនជាតិថៃ រស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវប្រទេសថៃ នៅថ្ងៃទី ៥ ខែមីនា។

លោកឧត្តមសេនីយ៍ត្រីអ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែនខេត្តបន្ទាយមានជ័យបាននឹងកំពុងសម្របសម្រួលជាមួយភាគីថៃឲ្យបញ្ជូនមកប្រទេសកម្ពុជាវិញ។
ការបំភ្លឺរបស់ ឈ្មោះ ពេជ្រ រត្នន អាយុ១៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះបានប្រាប់ថា នៅវេលាប្រហែលម៉ោង៩ និង ៣០នាទីម្តាយរបស់គាត់មកដល់ចំណុចផ្សាររោងគ្លឿ ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវប្រទេសថៃ រួចបានបែកគ្នា មូលហេតុម្តាយមានប៉ាស្ព័រ លិខិតឆ្លងដែនដែរ តែផុតថ្ងៃកំណត់សុពលភាពហើយ ក៏សម្រេចចូលមកកម្ពុជាវិញ តែដើរតាមច្រកផ្លូវកាត់ ច្រករបៀង ចំណែកខ្លួនជាកូនមានប៉ាស្ព័រ ក៏បានបោះត្រាចូលមកផ្លូវត្រង់ច្រកទ្វារអន្តរជាតិខ្លងលឹក ប៉ោយប៉ែតតែម្តង លុះដល់ម៉ោងប្រហែល៣រសៀលថ្ងៃទើបដឹងថា ម្តាយខ្លួនស្លាប់។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ឃាតករនោះលោកកំពុងធ្វើការទំនាក់ទំនងជាមួយភាគីថៃឲ្យបញ្ជូនមកស្រុកខ្មែរដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?