សន្តិសុខសង្គម
ស្រវឹងរាល់ថ្ងៃ អត់ដឹងគេចាប់រំលោភកូនសម្រេច១០ដង
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៩ឆ្នាំម្នាក់សម្រេចរហូត១០លើក។

ជនសង្ស័យឈ្មោះ ផាត់ វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានលំនៅភូមិភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះ ខ ស ខ អាយុ៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មុខរបរ សិស្ស មានលំនៅភូមិឃុំកើតហេតុ។ ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចផ្ទះជនសង្ស័យកាលវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។
យោងតាមកំណត់ហេតុបណ្តឹងរបស់ម្តាយជនរងគ្រោះបានបញ្ជាក់ថា អស់រយៈពេល២ ទៅ៣ ខែហើយដែលខ្លួនទុកកូនស្រីអោយប្តីមើលថែហើយខ្លួនទៅធ្វើការនៅទីក្រុងភ្នំពេញ តែប្ដីខ្លួននោះស្រវឹងស្រារាល់ថ្ងៃពុំដឹងអ្វីឡើយ។ លុះដល់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ ខ្លួនបានទទួលទូរស័ព្ទពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ថាកូនស្រីខ្លួនត្រូវគេចាប់រំលោភពេលបានដំណឹងភ្លាមខ្លួនបានសុំថៅកែមកផ្ទះ លុះដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ខ្លួនមកដល់ផ្ទះសួរកូនថានរណាចាប់រំលោភកូន ពេលនោះកូនខ្លួនប្រាប់ថា ឈ្មោះ ផាត់ វ៉ិត បានចាប់កូនរំលោភ១១ដងហើយ ដឹងដូចនេះខ្លួនក៏នាំកូនមកប្តឹងសមត្ថកិច្ចតែម្តង។

តាមកំណត់ហេតុស្ដាប់ការបំភ្លឺរបស់ជនរងគ្រោះបានរៀបរាប់អោយដឹងថា អស់រយៈពេល២ខែហើយដែលឈ្មោះ ផាត់ វ៉ិត ចាប់រំលោភខ្លួនបានសម្រេចចំនួន១១ដង ដោយចាប់នៅផ្ទះគាត់ក្នុងផ្ទះបាយបានសម្រេច០៦ដង ពេលគាត់រំលោភហើយម្តងៗ គាត់តែងតែគំរាមសម្លាប់ខ្លួនបើហ៊ានតែប្រាប់ម៉ែឪ។ ចំណែក៤ដងទៀតចាប់រំលោភនៅផ្ទះរបស់ជនរងគ្រោះ ដោយចាប់ក្នុងបន្ទប់ទឹកបានសម្រេចទាំង៤ដង និងចាប់នៅផ្ទះបាយអ៊ុំម៉ៅបានសម្រេចម្តង។ លុៈដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ម៉ោង១៣និង០០នាទី ខ្លួនបានទៅហៅប្អូននៅផ្ទះអ៊ុំក៏ត្រូវឈ្មោះ វ៉ិត ចាប់ម្តងទៀតតែខ្លួនបានរត់រួចហើយមកប្រាប់អ៊ុំមុំតែម្តងថា ពូវ៉ិត ចាប់រំលោភខ្លួន ដឹងដូចនេះឈ្មោះ មុំ ក៏នាំខ្លួនមកប្តឹងឃុំ និងមកប្តឹងសមត្ថកិច្ចតែម្តង។
ចំពោះចម្លើយរបស់ជនសង្ស័យរៀបរាប់អោយដឹងថា អស់រយៈពេល២ទៅ៣ខែហើយដែលជនរងគ្រោះតែងតែមកដេកផ្ទះខ្លួនជារៀងរាល់យប់ ហើយខ្លួនក៏បានចាប់រំលោភរហូតបានសម្រេច១០ដង លុះដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទី ខ្លួនបម្រុងចាប់រំលោភម្តងទៀតតែត្រូវជនរងគ្រោះរត់រួចហើយមកប្រាប់បងប្អូនតែម្តង។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ជនរងគ្រោះរំលោភចំនួន១០ដងពិតប្រាកដមែន។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា មូលហេតុជនសង្ស័យចាប់រំលោភទៅលើជនរងគ្រោះ ព្រោះគេផឹកស៊ីស្រវឹង និងមានចំណង់ផ្លូវភេទ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ៕
អត្ថបទ៖ លាន គ្រន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ