សន្តិសុខសង្គម
កម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ស្វែងរកជនល្មើសឈូសដីពលរដ្ឋអស់ជាង ១ហិកតា
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានកំពុងស្វែងរកក្រុមជនល្មើសដែលជួលត្រាក់ទ័រលួចឈូសឆាយដីប្រជាពលរដ្ឋនៅស្រុកបរកែវ។
ការស្រាវជ្រាវនេះបានធ្វើឡើង យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់ជនរងគ្រោះចំនួន ១០ នាក់ ដែលបានដាក់ចូលទៅកាន់ស្នងការខេត្តនាពេលថ្មីនេះ ខណ:ដែលមានជនសង្ស័យបានជួលត្រាក់ទ័រចូលមកឈូសឆាយដីជិត ១ ហិកតា ដែលជាកម្មសិទ្ធិមានដីការក្សាការពារហើយ។


ចៅក្រមសាលាដំបូងខេត្តរតនគីរីកាលពីពេលកន្លងទៅនេះ បានចុះអនុវត្តដោយគោរពតាមសាលដីការបស់សាលាឧទ្ធរណ៍លើដីទំហំសរុបជាង ៣០ ហិកតាស្ថិតនៅទីតាំងផ្សេងៗគ្នា។ តែជនល្មើសបានឈូសចូលជាង ១ ហិកតាស្ថិតភូមិតឺយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី។
ជនរងគ្រោះជាម្ចាស់ដីចំនួន ១០ នាក់តំណាងឲ្យ ៣០ គ្រួសារបានលើកឡើងថា មានក្រុមហ៊ុនឯកជនចំនួនពីរបានមកវិនិយោគលើដំណាំកៅស៊ូនៅក្នុងស្រុកបរកែវ និងស្រុកអូរជុំក្នុងខេត្តរតនគីរីនិងបានធ្វើឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋចំនួន ៣០ គ្រួសារ ហើយសាលាឧទ្ទរណ៍បានចេញដីកាហាមឃាត់ធ្វើសកម្មភាពលើកដីនេះ។
លោក ធី ស្មៀនឃុំទីងចក់ បានឲ្យដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ថា មេឃុំជាអ្នកឲ្យគាត់ដាក់ត្រាក់ទ័រចូលឈូសឆាយពិតមែន។ តែការជួលត្រាក់ទ័រឈូសឲ្យឈូសយកជួលឲ្យទៅប្រជាពលរដ្ឋ។

លោកស្មៀនឃុំបានបញ្ជាក់ថា គាត់មិនបានដឹងថាដីនេះមានទំនាស់ប្តឹងផ្តល់គ្នានោះទេ ហើយពេលនេះទើបគាត់ដឹងនិងឈប់ឈូសឆាយបន្តទៀត។ លោកបញ្ជាក់ថា នៅពេលទទួលដំណឹងថាដីខាងមានដីការក្សាការពារលោកមិនបន្តឈូសឆាយទៀតទេ។
ទោះបីយ៉ាងណាអ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីលោកមេឃុំទីងចក់បាននៅឡើយទេ ជុំវិញការយកត្រាក់ទ័រឈូសឆាយចូលយកដីចម្ការកៅស៊ូរបស់ពលរដ្ឋអស់ជាង ១ ហិកតាទាំងថ្ងៃ។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ លោក ឡុច ឡៅ ចៅក្រមសាលាដំបូងខេត្តរតនគីរីនិងលោក រស់ សារ៉ា បានចុះអនុវត្តដីកាសម្រេច លេខ:០៥ ក្រប/ដកសចុះថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៣របស់សាលាឧទ្ធណ៍ ដោយមានការចូលរួមពីភាគីជនរងគ្រោះតំណាងដោយលោក លុន ស៊ីណាត ម្ខាស់ចម្ការកៅស៊ូនិងតំណាងចម្ការកៅស៊ូស្រុកបរកែវ៕
អត្ថបទ៖ វុទ្ធឦសាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ