សន្តិសុខសង្គម
ប្រជាពលរដ្ឋដុតសំរាមឆេះរាលដាលក្បែរផ្ទះអ្នកភូមិរត់ជាន់ជើងគ្នាចេញពន្លត់
តាមប្រភពពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ៧ ខែមីនានេះមានអគ្គិភ័យមួយកើតឡើងនៅដីឡូត៍ទំនេមួយក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបង្កឲ្យប្រជាពលរដ្ឋនាំគ្នាភ័យស្លន់ស្លោព្រោះខ្យល់បោកបក់ខ្លាំងអាចឆេះរាលដាលដល់លំនៅដ្ឋានក្បែកន្លែងកើតហេតុ។

លោក ជូ ចាន់នី បានបន្តថា ពេលឃើញអណ្តាតភ្លើងឡើងខ្លាំងបងប្អូនប្រជាពលរដ្ឋរួមទាំងអាជ្ញាធរបាននាំគ្នាចេញទៅយកទឹកជួយពន្លត់ហើយខ្លះទៀតតទុយោទឹកបាញ់ទៅលើកន្លែងដែលឆេះខ្លះទៀតបាញ់លើដំបូលផ្ទះព្រោះខ្លាចផ្កាភ្លើងធ្លាក់លើបង្កើតទៅជាអគ្គិភ័យបំផ្លាញលំនៅដ្ឋានដែលសង់ជាប់គ្នាៗនោះ។
លោក ជូ ចាន់នី បានបញ្ជាក់ថា ប្រមាណជាជិតកន្លះម៉ោងភ្លើងរលត់ទៅវិញហើយមូលហេតុដែលឆេះនេះដោយសារប្រជាពលរដ្ឋដុតសំរាម។

ខណៈនោះលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានណែនាំដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ការដុតសំរាមព្រោះភូមិដើមស្លែងក្បែព្រៃត្រែងងាយ និងឆ្លងរាលដាលអាចឆេះដល់ផ្ទះប្រជាពលរដ្ឋទៀតផង។ ដូច្នេះគួរទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីឲ្យកម្មករប្រមូលសំរាមមកដឹកយកចេញ៕
អត្ថបទ៖ នរា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ