សន្តិសុខសង្គម
ពលរដ្ឋសំណូមពរអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្សារបឹងព្រលិត ដើម្បីមានផ្លូវចូលផ្ទះស្រួល
ពលរដ្ឋមួយគ្រួសាររស់នៅបរិវេណផ្សារបឹងព្រលិត ក្នុងមូលដ្ឋានសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បានសំណូមពរដល់អាជ្ញាធរសង្កាត់ ក៏ដូចជាអាជ្ញាធរខណ្ឌ ជួយចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្សារបឹងព្រលិតឲ្យមានរបៀបរាបរយដើម្បីមានផ្លូវចេញចូលផ្ទះបានស្រួល ខណៈដែលអាជីវករដាក់តាំងលក់បន្លែ ត្រីសាច់ និងរបស់របរផ្សេងទៀតនៅលើផ្លូវសារធារណៈដែលធ្វើឲ្យពួកគាត់ពិបាកចេញចូលផ្ទះស្ទើរតែ២៤ម៉ោង។

បើតាមការលើកឡើងរបស់ពួកគាត់ដោយសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ការដាក់លក់បន្លែត្រីសាច់ និងរបស់របរផ្សេងទៀតនៅលើផ្លូវសាធារណៈនេះ វាស្ទើរតែ២៤ម៉ោងលើ២៤ម៉ោងទៅហើយ មិនថា ព្រឹក ថ្ងៃ ឬពេលយប់នោះទេ។ ចំពោះការដាក់លក់ពេលព្រឹកគាត់មិនថាអីទេ តែពេលល្ងាច ឬពេលយប់សូមឲ្យអាជីវករដាក់របស់របរចូលខាងក្នុងបន្តិច កុំដាក់នៅកណ្ដាលទ្រូងផ្លូវពេក ទុកផ្លូវឲ្យគាត់បានចេញចូលផ្ទះស្រួលផង។ ពួកគាត់បន្ថែមថា កន្លងមកកម្លាំងអាជ្ញាធរសង្កាត់ក៏ធ្លាប់ចុះមករៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះដែរ តែក្រោយពីអាជ្ញាធរដកកម្លាំងទៅវិញអស់ ក្រុមអាជ្ញាវករដាក់របស់របរតាំងលក់លើផ្លូវសាធារណៈវិញដដែល។

ម្ចាស់ផ្ទះរូបនេះបានបន្ថែមថា បើតាមការលើកឡើងរបស់ក្រុមអាជីវករទាំងនោះថា ពួកគាត់បានបង់ប្រាក់ជូនអាជ្ញាធរសង្កាត់ដើម្បីបានដាក់លក់បែបនេះ ដោយក្នុងអាជីវករម្នាក់ត្រូវបង់១២០០០រៀល (មួយម៉ឺនពីរពាន់រៀល) ក្នុងមួយថ្ងៃ និងបង់ជារៀងរាល់ថ្ងៃ។

ពាក់ព័ន្ធបញ្ហានេះ អ្នកមីង តៅ ម៉ានថា ចៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បានឲ្យដឹងនៅរសៀលថ្ងៃទី៨ មីនា នេះថា ចំពោះការលើកឡើងថាអាជ្ញាធរយកលុយនោះ អ្នកមីងមិនបានដឹងនោះទេ ហើយអ្នកមីងនឹងឲ្យកម្លាំងចុះពិនិត្យមើលថា ហេតុអ្វីបានជាដាក់លក់មិនឲ្យគេចូលផ្ទះកើតបែបនេះ៕
អត្ថបទ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ