សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនក្រុមក្មេងទំនេីង៤នាក់ដែលដេញគប់គ្នានៅផ្លូវជាតិលេខ៣
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបង្ក្រាបក្រុមក្មេងទំនើង៤នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នា និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅបណ្ដោយផ្លូវជាតិលេខ៣ ភូមិសាស្ត្រស្រុកសំរោង កាលពីថ្ងៃទី៧មិនា ម្សិលមិញនេះ។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នេះថា កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នា និងយកដុំថ្មដេញគប់គ្នាយ៉ាងអណាអធិបតេយ្យ នៅវេលាម៉ោង១៣និង៣១នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

លោកមេបញ្ជាការកងរាជអាវុធហត្ថបន្តថា ករណីក្មេងទំនើងនេះ មាន២ក្រុម និងមានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល១០គ្រឿង បានធ្វើសកម្មភាពវាយ និងគប់គ្នាត្រង់ចំណុចតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៤ ៦៥ ស្តិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
បច្ចុប្បន្នក្រុមក្មេងទំនេីងទាំង៤នាក់ត្រូវបានឃាត់ខ្លួនយកមកសួរនាំបន្ថែមនៅមូលដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដេីម្បីចាត់ការបន្តតាមនីវីធី៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ