សន្តិសុខសង្គម
ចាប់ខ្លួនអ្នកដឹកនាំថតស្ពតពាណិជ្ជកម្មម្នាក់ តាមបណ្ដឹង អឿន ម៉ូនីកា រឿងចេញសែកអត់លុយ១០មុឺនដុល្លារ
ស្រ្តីម្នាក់ជាអ្នកចំកម្មវិធីថតស្ពតពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី០៩ខែមីនា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាល ការិ យាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាំខ្លួឡើងតុលាការពាក់ពន្ធករណី « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។

ស្ត្រីរូបនោះឈ្មោះ ហ៊ន សាលី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ការនាំខ្លួនស្ត្រីអ្នកថតស្ពតទៅតុលាការ ត្រូវបានសមត្តកិច្ចធ្វើឡើងតាមដីកាប ញ្ជាឲ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺទៅលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកា ប្តឹងចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន.ពោលគឺពាក់ពន្ធ ចេញមូលប្បទានប័តគ្មានសាច់ ប្រាក់”សែកស្អុយ”ប្រមាណ១០ ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែបើតាមឈ្មោះ ហ៊ន សលី និយាយថា លុយនោះគេបានសងទៅដើមបណ្តឹងជាបន្តប ន្ទាប់ហើយ តែដោយមួយរយៈនេះដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅ ក្នុងពន្ធនាគារ ទើបមានការខកខានក្នុងការទូទាត់ប្រាក់ ។
សូមបញ្ជាក់ថា ស្ត្រីឈ្មោះ អឿន ម៉ូនីកា ក៏កំពង់ជាប់ឃុំនៅក្នុងពន្ធនាគារដែរ ៕
អត្ថបទ៖ មករា


-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់