សន្តិសុខសង្គម
កាត់ទោសបុរសជនជាតិចិនតៃវ៉ាន់ ៤ នាក់ លួចផលិតគ្រឿងញៀនច្រើនតោន នៅកំពង់ស្ពឺ
បុរសជនជាតិចិនតៃវ៉ាន់ ៤ នាក់ ដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងរោងចក្រកែច្នៃផលិតគ្រឿងញៀនដ៏សម្បើមមួយនៅខេត្តកំពង់ស្ពឺ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកកាត់ទោសនាថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៣ នេះ។

អង្គសវនាការដែលដឹកនាំដោយលោក សុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ទី មុនិន្ទ ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់បុរសជនជាតិចិនទាំង ៤ នាក់ ពីបទ ៖ កែច្នៃ ផលិត និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ តាមមាត្រា ៣៩ មាត្រា ៤០ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទទាំង ៤ នាក់ ដែលតុលាការកាត់ទោសនេះមានឈ្មោះ ៖
១/ TIEN CHAN FU ភេទប្រុស អាយុ ២៨ ឆ្នាំ ជាមេការធំ។
២/ ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ ឆ្នាំ (អ្នកបច្ចេកទេស)
៣/ ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ ឆ្នាំ (អ្នកបច្ចេកទេស)
៤/ ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ ឆ្នាំ (អ្នកបច្ចេកទេស)។

នៅក្នុងសវនាការពួកគេទាំង ៤ នាក់ បានឆ្លើយសារភាពត្រឹមតែមកស៊ីឈ្នួលគេលាយសារធាតុគីមីប៉ុណ្ណោះ ហើយបដិសេធថា មិនមែនជាម្ចាស់គ្រឿងញៀនទាំងនោះទេ។

យ៉ាងហោចណាស់មានគ្រឿងញៀនដែលផលិតរួចទម្ងន់ ១ ៤០០ គីឡូក្រាម និងសារធាតុគីមីផ្សំ ១១ តោន ដែលត្រូវកាត់ទោសក្នុងបទឧក្រិដ្ឋនេះ។

លោកចៅក្រម សុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសបិទសវនាការនៅម៉ោង ១១ និង ៣០ នាទី ចំពោះការប្រកាសសាលក្រម នឹងជូនដំណឹងពេលក្រោយ។

គួររំលឹកថា សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន និងនាយកដ្ឋានកណ្ដាលសន្តិសុខ បានស្រាវជ្រាវអស់រយៈពេលជាង ០២ ខែរួចមកហើយ ទើបនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៨ និង ៣០ នាទី សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ ៣ ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់។

ចំណុចទី១ ៖ នៅបន្ទប់លេខ ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ចំណុចទី២ ៖ ស្ថិតនៅក្នុងចម្ការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣ ៖ ស្ថិតនៅក្នុងចម្ការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយដកហូតបានរួមមាន ៖ ម៉ាស៊ីន ឧបករណ៍សម្ភារៈសម្រាប់កែច្នៃ ផលិតវេចខ្ចប់មួយចំនួនធំ, សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ ៤០ គីឡូ ៥១.៧ ក្រាម, ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១,៤២៥ គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០.៩ ក្រាម និងសារធាតុគីមីផ្សំ ១១ តោន ៥២៥ គីឡូក្រាម និងជនជាតិចិនតៃវ៉ាន់ចំនួន ៤ នាក់ បញ្ជូនមកតុលាការឃុំខ្លួនមកដល់ថ្ងៃកាត់ទោសនេះ៕
អត្ថបទ ៖ មករា



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?