Connect with us

សន្តិសុខសង្គម

​រដ្ឋបាលរាជធានីភ្នំពេញ​ដឹកសំរាមទៅចាក់ចោល និងដុតជាង ១ លានតោន ​

បានផុស

នៅ

នៅក្នុងរយៈពេល ១ ឆ្នាំ ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានដឹកសំរាមយកទៅចាក់ និងដុតកំទេច​​ចោល​នៅទីលានចាក់សំរាមដង្កាបានចំនួនជាង១លានតោន។

នេះបើតាមការបញ្ជាក់របស់លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ ក្នុងអង្គសន្និបាត​បូកសរុបលទ្ធផលការ​ងារ​​​ប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋ​បាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើឡើងនៅថ្ងៃទី០៩ និងទី ១០ មីនា ឆ្នាំ២០២៣នេះ នៅសណ្ឋា​គារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង វណ្ណៈ បានលើកឡើងថា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់សិទ្ធិអោយយក្រុមហ៊ុនឯកជន ចំនួន៣ រួមមានក្រុមហ៊ុន S (Supe, ក្រុមនហ៊ុនMinuta និងក្រុមហ៊ុនស៊ីនទ្រី និងសាខាកាកបាទក្រហម រាជធានីភ្នំពេញ ធ្វើការផ្តល់លើសេវាកម្មប្រមូល និងដឹកជញ្ជូនសំណល់វេជ្ជសាស្ត្រ។

សម្រាប់រយៈពេល១ឆ្នាំពេញ សំរាមដែលបានដឹកយកទៅចាក់ និងដុតកំទេចនៅទីលានចាក់​សំរាមដង្កាមានចំនួន ១.២៨៨.២២២,៥៥តោន។

បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឡើងវិញ នូវកិច្ចសន្យាការពារបរិស្ថាន នៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម អាជីវកម្ម និងសេវាកម្ម បានចំនួន ៤៨០មូលដ្ឋាន និងបានត្រួតពិនិត្យការផ្តល់សេវា ប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តាមទីប្រជុំជន និង​កំណត់​តម្លៃសេវាសំរាម-សំណល់រឹងនៅ តាមបុរី និងខ្នងផ្ទះ បានចំនួន ២២១០ខ្នងផ្ទះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម