Connect with us

សន្តិសុខសង្គម

ចាប់ខ្លួន​បុរស​ម្នាក់​ចេញ​សែក​អត់​លុយ​២០​ម៉ឺន​ដុល្លារ​សង​ក្រុមហ៊ុន​លី​ហួរ

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជូន​ដំណើរ​មកកាន់​អយ្យការ​អម​សាលាដំបូង​កាលពី​ព្រឹក​ថ្ងៃ​ទី១៤​ ខែ​មីនា ឆ្នាំ​២០២៣​នេះ ពាក់ព័ន្ធ​និង​បទល្មើស​ចេញ​មូលប្បទានប័ត្រ​គ្មាន​ប្រាក់ ( មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន )។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​នេះ​ឈ្មោះ វង្ស វន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ០៨ ផ្លូវ Maple ១ បុរី​សាន់វ៉េ​ទួលគោក សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​អោយ​ដឹង​ថា លោក វង្ស វន ត្រូវបាន​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី១៣​ ខែ​មីនា ឆ្នាំ​២០២៣​នេះ នៅ​ប្លុក​បឹងកក់ ខណ្ឌទួលគោក ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទំនើប​មួយគ្រឿង។

ប្រភព​បន្ត​អោយដឹង​ថា ក្រុមហ៊ុន​ប្ដូរ​ប្រាក់​លី​ហួរ តាមរយៈ​មេធាវី​តំណាង​គឺ​លោក មេធាវី ឡុង សុធា បាន​ដាក់​ពាក្យ​ប្ដឹង​មក​អយ្យការ​អម​សាលាដំបូង​ដោយ​បញ្ជាក់​ថា កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២២ ដល់​ខែ​កក្កដា ឆ្នាំ២០២២ លោក វង្ស វន បាន​ផ្ដិតមេដៃ​ជា​បន្តបន្ទាប់​ចំនួន​៣​លើក ដើម្បី​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​លី​ហួរ​សរុប​ប្រមាណ​២០​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​ដើម​ទាំងនេះ​នឹង​ត្រូវ​សង​វិញ​តាមរយៈ​មូលប្បទានប័ត្រ​៣​សន្លឹក ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​បើកប្រាក់​សង​មកដល់ ក្រុមហ៊ុន​បាន​យក​សែក​ទៅ​បើកប្រាក់​ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​ថា មូល​ប្ប​ទា​នប​ត្រ​ទាំង​៣​សន្លឹក​គ្មាន​ប្រាក់ ទើប​ក្រុមហ៊ុន​លី​ហួរ​ដាក់ពាក្យ​ប្ដឹង​តែម្ដង។

ឥឡូវនេះ​សំណុំរឿង​ចេញ​សែក​អត់លុយ​របស់​លោក វង្ស វន កំពង់​ត្រូវបាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​សាកសួរ​នៅឡើយ មិនទាន់​សម្រេច​ជា​ផ្លូវការ​បែប​ណា​ទេ៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម