Connect with us

សន្តិសុខសង្គម

បញ្ជាដងបូមប៉ះខ្សែភ្លើងឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

បានផុស

នៅ

បុរសជាតៃកុងរថយន្ដបូម​ចំណីសត្វ​ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបញ្ជាដងបូមប៉ះជាមួយខ្សែភ្លើងតង់ស្យុងមធ្យម។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង១២នាទី ព្រឹកថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២៣ នៅចំណុច​ក្បែរ​ស្ពានអូរក្រាំងអំបិល​ ផ្លូវជាតិ​លេខ​៤​ ចន្លោះបង្គោលគីឡូ​ម៉ែត្រលេ​ខ​ ៣៨-៣៩​ ភូមិស្លា​ ឃុំវល្លិស​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុរស​ម្នាក់​បានស្លាប់ភ្លាមៗ បន្ទា​ប់ពីបានបញ្ជាដ​ង​សន្ទួច​បូមខ្លាញ់ នៃរថយន្ដបូម​ចំណីសត្វ​ CP ប៉ះខ្សែភ្លើងតង់ស្យុងមធ្យម​។

របាយការណ៍បញ្ជាក់ថា តាមការបញ្ជាក់​បន្ថែម​ពីសាក្សី​ថា មុនដំបូងអ្នកបើក​បររថយន្ដដឹកចំណីសត្វ​ បើកមកបែកកង់​ ហើយបា​នហៅក្រុមប៉ះកង់ចល័តមកប៉ះ​ ពេលក្រុមប៉ះកង់មក​ដល់ម្ចាស់​រថយន្ត​បានហៅអោយជួយ​ បូមខ្លាញ់ដង​យោងសម្រាប់បាញ់ចំណីសត្វ​ ពេលកំពុង​តែបញ្ជា​បំពង់ដងបាញ់ចំណីសត្វ​ ដោយមិនបានគឹត និងច្បា​ស់លាស់លើចំណុចខ្សែភ្លើង​បណ្ដាលឱ្យ​ប៉ះជាមួយ​ដងចុងបូមបាញ់ចំណីសត្វ​ ឆ្លងចរន្ដអគ្គិសនី​ឆក់ ស្លាប់ភ្លា​មៗតែម្ដង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម