Connect with us

សន្តិសុខសង្គម

វេចលុយគេជាង ១ លានដុល្លារ យកទៅ ហើយចេញសែកស្អុយសងវិញ ត្រូវចាប់ខ្លួន

បានផុស

នៅ

កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៣ បាន​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​សែក​ស្អុយ​ជាង ១ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឈ្មោះ សួន វុ​ធ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រកស៊ី មាន​អាសយដ្ឋាន ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ចូល​បង្ហាញខ្លួន​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ ២០២៣ ដើម្បី​សាកសួរ​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​បណ្ដឹង​របស់ ឈ្មោះ យឹម សុខលី ភេទ​ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ​ខ្មែរ។

អង្គហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០២២ ឈ្មោះ សួន វិធី បាន​ទំនាក់ទំនង​មក​ជនរងគ្រោះ​ឈ្មោះ យឹម សុខលី ដើម្បី​ដាក់​ទុន​រកស៊ី​លើ​ទំហំ​ទឹកប្រាក់ ១.៣៥០.០០០ ដុល្លារ (​មួយ​លាន​សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​) នៅ​ចំណុច​ហាង​របស់​ជនរងគ្រោះ​ដែល​មាន​ឈ្មោះ SL PUB មាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ១១២ ផ្លូវ​លេខ ២៩១ សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ដោយមាន​ការ​ទុក​ចិត្ត ជនរងគ្រោះ បាន​ប្រគល់​ប្រាក់​ចំនួន ១.៣៥០.០០០ ដុល្លារ (​មួយ​លាន​សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​) ឲ្យ​ទៅ​ឈ្មោះ សួន វុ​ធ ហើយ​ជនសង្ស័យ​បាន​ធានា​អះអាង​ថា ក្នុង​រយៈពេល ២ ថ្ងៃ នឹង​សង​ជនរងគ្រោះ​វិញ។ លុះដល់​ថ្ងៃ​កំណត់ ជនសង្ស័យ បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន ២ សន្លឹក ឲ្យ​ទៅ​ជនរងគ្រោះ មូលប្បទានប័ត្រ​មួយ​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៩០០.០០០ ដុល្លារ មូលប្បទានប័ត្រ​ទី​ពីរ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៤៥០.០០០ ដុល្លារ របស់​ធនាគារ​(ABA)។ ក្រោយពី​ទទួល​មូលប្បទានប័ត្រ​ពីរ​សន្លឹក​រួច ជនរងគ្រោះ បាន​ទៅ​បើកប្រាក់​នៅ​ធនាគារ ប៉ុន្តែ​ត្រូវ​បាន​ខាង​ធនាគារ​បញ្ជាក់​ថា មូលប្បទានប័ត្រ​ទាំងពីរ​សន្លឹក​នេះ មិន​មាន​ទឹកប្រាក់​ក្នុង​គណនី​ទេ។ ហើយ​ពេលនោះ ជនរងគ្រោះ​ឈ្មោះ យឹម សុខលី បាន​ព្យាយាម​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ សួន វុ​ធ គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ ប៉ុន្តែ​ជនសង្ស័យ​ព្យាយាម​គេចវេះ​រហូត ទើប​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​បណ្ដឹង​រហូត​ដល់​មាន​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​តែម្ដង៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម