សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោកចុះណែនាំម្ចាស់ហាងដែលចាក់បេតុងហ៊ុំដើមឈើ និងតម្រូវឲ្យរុះរើបេតុងចេញវិញ
នៅវេលាម៉ោង១១និង៤៨នាទី ថ្ងៃទី២០ ខែមីនា លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានចុះណែនាំអប់រំម្ចាស់ទីតាំងហាង បេប៊ី អោតឡេត បន្ទាប់ពីបំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន៤ដើម។

បើតាមរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា អាជ្ញាធរតម្រូវឲ្យម្ចាស់ហាងត្រូវរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ក្នុងករណីម្ចាស់ហាងមិនសហការណ៍ និងធ្វើឲ្យប៉ះពាល់ ឬងាប់ដើមឈើខាងលើនេះ នឹងត្រូវទទួលខុត្រូវចំពោះមុខច្បាប់។

សូមបញ្ចាក់ថា ហាងបេប៊ីអោតឡេត ស្ថិតនៅផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានយកបេតុងចាក់ហ៊ុំដើមឈើសាធារណៈចំនួន៤ដើម ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមបង្ហោះចែកចាយ និងរិះគន់ផងដែរ៕






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ