សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋ៣ខ្នងនៅស្រុកកងមាស
មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់បីខ្នងនៅក្នុងភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស សង្ស័យឆ្លងចរន្តអគិ្គសនី ខណៈម្ចាស់ផ្ទះទៅចំការបាត់។

បេីតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះអស់បីខ្នងនេះ បានបង្កឡេីងនៅវេលសម៉ោង៨និងង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលមានម្ចាស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ៨៣ឆ្នាំ ដោយអគ្គិភ័យបានឆាបឆេះអស់មួយខ្នង រួចក៏រាលដាលដល់ផ្ទះមួយខ្នងទៀត ប៉ុន្តែសមត្ថកិច្ចបានជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះកងកម្លាំងសមត្ថកិច្ចប្រេីប្រាស់ឡានអស់៥គ្រឿង និងទឹកអស់៨ឡាន ទេីបអាចគ្រប់គ្រងស្ថានការណ៍បានដោយមិនបង្កឲ្យភ្លេីងបន្តឆាបឆេះដល់ផ្ទះអ្នកជិតខាងបន្តទៀតឡេីយ។

តាមប្រភពបញ្ជាក់ទៀតថា នៅព្រឹកហេតុការណ៍នេះម្ចាស់ផ្ទះបានទៅចំការបាត់ស្រាប់តែដល់ម៉ោង៨និង៣០នាទី ថ្ងៃទី២១ ខែមីនា នេះ មានការឆ្លងចរន្តអគ្គិសនី បង្កឲ្យចេញជាអណ្តាតភ្លេីងឆាប់ឆេះនៅលេីផ្ទះ ទេីបអ្នកជិតផ្អេីលឆោឡោហៅអ្នកជិតខាងជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចស្រុកកងមាសភ្លាមៗ ដេីម្បីជួយអន្តរាគមន៍។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ អគ្គិភ័យឆាបឆេះផ្ទះអស់បីខ្នង ក្នុងនោះមានមួយខ្នងត្រូវភ្លេីងឆាបឆេះអស់គ្មានសល់ ប៉ុន្តែ ពុំបង្កឲ្យមនុស្សរងរបួសឬគ្រោះថ្នាក់អ្វីឡេីយ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ