សន្តិសុខសង្គម
រថយន្តមួយគ្រឿង បើកបុករថភ្លើងអ្នកដឹកដំណើរពេញទំហឹង
ព្រះសីហនុ ៖ រថយន្តដឹកដីម៉ា ហិយិនដាយ មួយគ្រឿងបើកបុកជាមួយរថភ្លើងអ្នកដឹកដំណើរពេញទំហឹង លាន់ដូចរន្ទះបណ្ដាលឲ្យ អ្នកបើករថយន្ត និងអ្នកបើករថភ្លើងអ្នកដឹកដំណើររងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៤០នាទីរសៀល នៅចំណុច ផ្លូវលំឡើងថ្មដំរី ប្រសព្វជាមួយផ្លូវរថយន្ត ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកដីម៉ាក ហីយិនដាយនេះ បើកបរដោយឈ្មោះ វើ ជីវ័ន ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅពេទ្យ ស៊ុនយ៉ាឃៀល បូកគោខេត្តកំពត។ ចំណែកអ្នករួមដំណើរឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស អាយុ៤០ ឆ្នាំ របួសស្រាល។
ប្រភពបន្តថា រថភ្លើងដឹកអ្នកដំណើរមានអ្នកជិះចំនួន២២នាក់ ស្រី១១នាក់ សំណាងមិនបណ្ដាលឲ្យមានអ្នករងរបួស ចំណែកអ្នកបើករថភ្លើងឈ្មោះ អ៊ុំ សម្បត្តិ ភេទប្រុស អាយុ៥៥ ឆ្នាំ មានទីលំនៅ ផ្សារដេប៉ូ១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញរបួសបាក់ភ្លៅខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកអ្នកបើកបរម្នាក់ទៀត ឈ្មោះ រុំ ភេទប្រុស អាយុ ៣៩ឆ្នាំ របួសស្រាល។ ក្រោយកើតហេតុរថភ្លើងខូចខាតក្បាលខាងមុខយ៉ាងដំណំទើបមិនអាចបន្តដំណើរទៅមុខបានទៀតទេ៕
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?