សន្តិសុខសង្គម
ស្នងការខេត្តព្រៃវែង បញ្ជាឱ្យគ្រប់អធិការក្រុង-ស្រុក មិនត្រូវអប់រំក្មេងទំនើងទៀតទេ ពេលឃាត់បានត្រូវបញ្ជូនទៅតុលាការ
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះ លោកស្នងការក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ហើយឈប់ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការអប់រំ ណែនាំដល់ក្មេងទំនើង៣នាក់ដែលគប់កញ្ជក់រថយន្ដអ្នកដំណើរឲ្យត្រឡប់ទៅផ្ទះវិញ ដោយឲ្យឳពុកម្ដាយមកធានា និងអប់រំបន្ត តែត្រូវបានមតិមហាជនជាច្រើនមានការរិះគន់។

ឆ្លើយតបនឹងមតិរិះគន់លើករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា ការសម្រេចប្រើប្រាស់វិធានការអប់រំនេះ គឺយោងទៅលើទិដ្ឋភាពចំនួន៣ ទី១‑ការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ។ ទី២‑មានការស្រុះស្រួលគ្នារវាងភាគីរងគ្រោះ និងភាគីបង្ក ដោយយល់ព្រមទទួលសំណងដើម្បីបញ្ចប់រឿង។ ទី៣‑ដោយយល់ឃើញថា យុវជនបង្កទាំង ៣នាក់ មិនធ្លាប់មានប្រវត្តិប្រព្រឹត្តិបទល្មើស ហើយជាយុវជនដែលកំពុងពេញវ័យសិក្សា រៀនសូត្រ និងទទួលយកបទពិសោធថ្មីៗនៅក្នុងជីវិត ពិសេស គ្រួសាររបស់ពួកគេមានជីវភាពទីទាល់ក្រ ត្រូវការកម្លាំងពលកម្ម ដើម្បីជួយដល់ក្រុមគ្រួសារ ។

លោកស្នងការបញ្ជាក់មន្ថែមថា ផ្អែកតាមការស៊ើបអង្កេតដោយយកចិត្តទុកដាក់ ការគប់កញ្ចក់រថយន្តនោះ ពួកគេមិនបានប្រើដុំថ្មនោះទេ គឺប្រើដបទឹកសុទ្ធ។ ទោះជាយ៉ាងណាក៏ដោយ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគិតថា វាជាការគប់ដោយចេតនា ឬអចេតនានោះទេ ព្រោះទោះបីជាពួកគេគប់ដោយអចេតនាក៏ដោយ ក៏វាអាចបង្កគ្រោះថ្នាក់បាន ប្រសិនបើតៃកុងរថយន្តមិនមានស្មារតីគ្រប់គ្រាន់ អាចនឹងរេចង្កូតក្រឡាប់រថយន្ត ឬ រេចង្កូតទៅបុកអ្នកធ្វើដំណើរតាមដងផ្លូវ បង្កគ្រោះថ្នាក់ដល់អាយុជីវិត ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមទទួលយកនូវការរិះគន់គ្រប់មជ្ឈដ្ឋាន ហើយនឹងខិតខំធ្វើការកែតម្រូវឱ្យបានល្អប្រសើរជាងមុន ។ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សង្ឃឹមថា សាធារណៈជនទាំងអស់នឹងចូលរួមរិះគន់ ក្នុងន័យស្ថាបនាបន្តទៀត៕
អត្ថបទ៖ សុខុម


-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល