Connect with us

សន្តិសុខសង្គម

បំបែក​សំណុំ​រឿង​ឃាត់​ខ្លួន​ជនសង្ស័យ២នាក់​ ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​នៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

កំពង់ស្ពឺ ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បំបែក​សំណុំ​ឃាត់​កម្ម​សម្លាប់​ជនរងគ្រោះ​ម្នាក់ នៅ​ស្រុក​បរសេដ្ឋ កាលពី​១០​ថ្ងៃមុន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ជា​អ្នកសមគំនិត និង​លាក់បាំង​បទល្មើស​។

មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២៣ នេះ​ថា ករណី​ឃាតកម្ម​មួយ​ដែល​បានកើត​ឡើង កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៣ កន្លង​មកនេះ នៅ​ចំណុច​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មានជ័យ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បំបែក​ដោយ​ឃាត់​ជនសង្ស័យ​០២​នាក់​។

ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​ខេត្ត អធិការដ្ឋាន​ស្រុក​បរសេដ្ឋ សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ស បាន​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​យក​យកចិត្តទុកដាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ទើប​ឈានដល់​កំណត់​បាន​មុខសញ្ញា​រហូត​ឃាត់​ខ្លូន​តែម្តង​។

សូម​រំឭកថា កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៣ កន្លងមកនេះ ជនល្មើស​មិន​ស្គាល់​មុខ​បានធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ភឿង សៅ​រឿ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ចំណុច​ភូមិ​ចាស ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​ រួច​រត់គេចខ្លួន​បាត់ស្រមោល​។

ក្រោម​ការចង្អុលបង្ហាញ​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​បញ្ជា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បើក​ការស្រាវជ្រាវ​ជាបន្ទាន់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន មុន្នី​រ័ត្ន អនុប្រធាននាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាននាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​សហការ​ជាមួយ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​អធិកា​រដ្ឋា​នគរបាល​ស្រុក​បសេដ្ឋ បានធ្វើការ​ស្រាវជ្រាវរ​ហូត​ឈានដល់​ការកំណត់​មុខសញ្ញា សមគំនិត និង​អ្នក​លាក់កំបាំង​បទល្មើស​បាន ចំនួន​០២​នាក់​។

ចំពោះ​ជនសង្ស័យ​សមគំនិត និង​លាក់កំបាំង​បទល្មើស ចំនួន​០២​នាក់ រួមមាន​៖ ទី​១- ឈ្មោះ យ៉ា សុជាតិ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ចាស់ ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ទី​២- ឈ្មោះ អៀម សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ចាស់ ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នក​ទាំងពីរ​នាក់​បាន​លាក់កំបាំង​បទល្មើស​។

បច្ចុប្បន្ន​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កំពុង​បន្ត​ស្វែងរក​បក្ខពួក​ម្នាក់ទៀត ដែលជា​ជនដៃដល់​ឈ្មោះ ផា​និ​ន ហៅ​អា​ត្នោត ភេទ​ប្រុស យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕

ដោយ ៖ ភួង រដ្ឋា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ វិនាទី មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក Netanyahu៖ កិច្ចព្រមព្រៀងដោះដូរអ្នកទោស ជិត​ត្រូវ​បញ្ចប់​រួចរាល់​មែនទែន​ហើយ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ការ​បាញ់​ផ្លោង​នៅ​ជិត​រដ្ឋធានីស៊ូដង់​ សម្លាប់​ជន​ស៊ី​វិល​ជាង១០០​នាក់​

ព័ត៌មានជាតិ២០ នាទីutes មុន

អភិបាលខេត្តរនគិរី ប្រាប់អាជ្ញាធរត្រូវបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីសេចក្តីសុខប្រជាជន

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជាកំពុងបោះជំហានទៅឧស្សាហកម្មវប្បធម៌ ភាពយន្ត ការតែងនិពន្ធ និងថ្នាលគំនូរជីវចល

ព័ត៌មានជាតិ២០ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម