សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះពលរដ្ឋ ២ខ្នងទាំងស្រុង
ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចរួមទាំងក្រុមរថយន្តពន្លត់ អគ្គិភ័យមកអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល។


យ៉ាងណាមិញម្ចាស់ផ្ទះទី១ ឈ្មោះ ហេង វី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំ ទទឹង ៦ម៉ែត្រ បណ្ដោយ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើលើ ថ្មក្រោម។
ដោយឡែកម្ចាស់ផ្ទះមួយខ្នងទៀតឈ្មោះ ឆន វែង ភេទប្រុស អាយុ ៥២ឆ្នាំ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះទំហំ ទទឹង ៦ម៉ែត និងមានបណ្ដោយ ៨ម៉ែត្រ ប្រភេទឈើលើ ថ្មក្រោម។


តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈម្ចាស់ផ្ទះកំពុងលក់ដូរនៅខាងក្រោមស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះឈ្មោះ ហេង វី ផ្នែកខាងលើបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលនៅក្បែរ នាំគ្នាជួយដងទឹកមកជះពន្លត់ ប៉ុន្តែដោយសារភ្លើងបានឆាបឆេះខ្លាំងឡើងៗ ក៏បានរាលដាលដល់ផ្ទះមួយខ្នងទៀតដែលជាប់គ្នា ទើបរាយការណ៍ទៅសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។


ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ដែលបានមកអន្តរាគមន៍ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថ ១គ្រឿង(មិនបានបាញ់) ស្រាបៀរកម្ពុជា ១គ្រឿង(មិនបានបាញ់) ស្នងការនគរបាល រាជធានី ២គ្រឿង(បាញ់អស់) កងពលតូចលេខ៧០ ២គ្រឿង(បាញ់អស់) បុរី សង្ឃឹមថ្មី ២គ្រឿង(បាញ់អស់)។ ហើយបន្ទាប់ពីក្រុមពន្លត់អគ្គីភ័យបានព្យាយាមជួយអន្តរាគមន៍ អគ្គិភ័យបានរលត់ទៅវិញនាវេលាម៉ោង ៩និង៣០នាទី ចំណែកផ្ទះចំនួន ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។



គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះមិនមានមនុស្សរងរបួសនោះទេ៕
អត្ថបទ៖ សុខា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត