សន្តិសុខសង្គម
ពលរដ្ឋ ស្នើអភិបាលខេត្តអន្តរាគមន៍ដោះស្រាយបញ្ហាក្លិនសំរាមក្នុងក្រុងដូនកែវ
ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ បានលើកឡើងថា ក្រុងដូនកែវស្ទើរទាំងមូល បានគ្របដណ្ដប់ទៅដោយក្លិន និងផ្សែងហុយបណ្តាលមកពីការដុតសំរាម ទាំងយប់ទាំងថ្ងៃ ដោយពួកគេប្រាប់ថាពិបាករស់នៅរាប់ខែ រាប់ឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ប្រជាពលរដ្ឋ រួមទាំងតាអាចារ្យ ព្រះសង្ឃ និងមេភូមិផងនោះ បានផ្ដិតមេដៃស្នើទៅអភិបាលខេត្តតាកែវ ដើម្បីឲ្យជួយរកដំណោះស្រាយលើបញ្ហានេះ។

បើតាមប្រភពពីប្រជាពលរដ្ឋលើកឡើងថា ទីតាំងចោលសំរាមនេះ គឺនៅក្បែរវត្តអមរា ដែលស្ថិតនៅភូមិស្នោ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានគេយកកាកសំណល់ផ្សេងៗ ពីមន្ទីរពេទ្យ អាហារដ្ឋាន និងយកពីទីតាំងដទៃទៀត ក្នុងក្រុងដូនកែវ មកចោលទីនេះ។ លើសពីនេះទៅទៀត ក្លិនស្អុយឆ្អេះ ឆ្អាប សាយភាយពីទីតាំងចោលសំរាមនេះរាល់ថ្ងៃ រាប់ឆ្នាំមកហើយ លុះដល់ពេលយប់មានអ្នកទៅលួចដុតសំរាមចោលឆេះហុយផ្សែងទ្រលោមពេញមេឃ។



ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលកំពុងប្រឈមផលប៉ះពាល់ពីទីតាំងចោលសំរាមខាងលើ បានធ្វើការស្នើសុំទៅមន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជាអភិបាលខេត្តតាកែវ ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហានេះ ដើម្បីកុំឲ្យក្រុងដូនកែវ គ្របដណ្ដប់ទៅដោយផ្សែងដុតសំរាមហុយពេញមេឃដូចរាល់ថ្ងៃនេះតទៅទៀត៕
អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង