សន្តិសុខសង្គម
តុលាការចេញដីកាចាប់ខ្លួនមេតុងទីនម្នាក់ ពីបទឆបោកលុយជិត១លានដុល្លារ
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចំនួន២ច្បាប់ បង្គាប់ឲ្យសមត្ថកិច្ចតាមរកចាប់ខ្លួនមេតុងទីនប្រចាំតុលាការម្នាក់ ដែលវេចលុយសមាជិក”កូនតុងទីន”ប្រមាណជាង៦០ នាក់ ស្មើទឹកប្រាក់ជិត១លានដុល្លារអាមេរិក រត់គេចខ្លួន បាត់។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនពីរច្បាប់របស់លោក ស សំណាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យ ការធ្វើការចោទប្រកាន់ពីបទ « ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ទី ១៤ ខែ មីនា និងថ្ងៃទី១៥ ទី១៧ ខែកញ្ញា ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ »។
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេបានសង្កេតឃើញមានការបង្ហោះព័ត៌មាន បន្តគ្នា អំពីករណីមេតុងទីនម្នាក់ បានវេចលុយជិត១លានដុល្លារអាមេរិកហើយរត់គេចខ្លួន ធ្វើឲ្យកូនតុងទីនប្រមាណជាង៦០ នាក់កំពុងជូតទឹកភ្នែកក្បាលជង្គង់ ដែលអ្នកខ្លះអស់ទាំងប្រាក់ខែ អ្នកខ្លះអស់ទាំងលុយខំរកស៊ីលក់ដូរបន្តិចបន្តួច យកមកលេងតុងទីនជាមួយមេ ដើម្បីសន្សំទុក និងចង់បានការប្រាក់ ។
តាមសំណេរអ្នកលេងបណ្តាញសង្គម ដែលបានបង្ហោះភ្ជាប់ជាមួយរូបថតមេតុងទីនថា (នេះជាមេតុងទីនមួយរូបឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៦ ឆ្នាំ ធ្វើមេតុងទីននៅក្នុងស្ថាប័នតុលការ ហើយបានឆបោកលុយកូនតុងទីនពេញមួយស្ថាប័ននោះ អស់ប្រាក់រាប់សិបម៉ឺនជិត១លានដុល្លារ និងបានវេចលុយកូនតុងទីនទាំង អស់នោះ រត់គេចបាត់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ ដែលធ្វើឲ្យកូនតុងទីនម្នាក់ៗ ដេកឈឺចាប់ និងទឹកភ្នែកជូតក្បាល ជង្គង់ ។ ចំណែកមេបានវេចលុយកូនយកទៅសំងំសុខតែម្នាក់ឯង។
មេតុងទីនឈ្មោះ អឿន ម៉ូនីការ ជាមេតុងទីនម្នាក់ដែរគេចាប់បាន ចុះហេតុអីឈ្មោះ ហួយ វត្តនី គេចាប់មិនបាន។ តាមប្រភពព័ត៌មានពីកូនតុងទីនម្នាក់ ក្នុងចំណោមអ្នកលេងតុងទីនជាង៦០ នាក់ បានសម្តែងនូវការឈឺចាប់បំផុត ចំពោះល្បិចកលឆបោករបស់មេតុងទីនឈ្មោះ ហួយ វត្តនី ដែលវេចលុយរត់ ហើយមិនត្រូវបានចាប់ខ្លួននាំមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ លើទង្វើដែលគេប្រព្រឹត្ត ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា មេតុងទីនឈ្មោះ ហួយ វត្តនី ជាមន្ត្រីបម្រើការងារនៅស្ថាប័នអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ មានអាសយដ្ឋានផ្ទះលេខF៤E០ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ បុគ្គលឈ្មោះ ហួយ វត្តនី បានប្រមូលមន្ត្រីបម្រើការងារនៅអង្គភាពជាមួយគ្នា លេងតុងទីនចំនួន៥ខ្សែ ក្នុង១ខ្សែ មានទឹកប្រាក់ចំនួន ២០០ ដុល្លារអាមេរិក ហើយមួយខែដេញម្តង ក្រោយពេលបើកប្រាក់ខែរៀងៗខ្លួន។
ប្រភពព័ត៌មានបន្តថា ដំបូងការលេងតុងទីននោះ គឺមានការជឿទុកចិត្តគ្នាណាស់ នៅពេលដល់ខែដេញតុងទីនម្តងៗ កូនបង់ឲ្យមេ ហើយមេក៏បានប្រគល់ប្រាក់ឲ្យទៅកូនណាដែលដេញបានគ្រប់ចំនួនដែរ តែមួយរយៈចុងក្រោយនេះមេមានកាន់ឈ្មោះខ្មោច រួចដេញបានប្រាក់ប្រមាណជិត១លានដុល្លារអាមេរិក ក៏រត់គេចខ្លួនបាត់ទៅ។ ក្រោយពេលដឹងថា មេតុងទីនវេចលុយជិត១លានដុល្លាររត់គេចខ្លួនហើយ កូនតុងទីនបានដាក់ពាក្យបណ្តឹងចូលស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ព្រោងព្រាត ពីបទឆបោក និងរំលោភលើទំនុកចិត្ត ដើម្បីចាត់ការលើបុគ្គលរូបនោះតាមនីតិវិធី ។
ម្តងនេះចាំមើលមេតុងទីនបម្រើការងារនៅសាលាដំបូង វេចលុយបុគ្គលិក មន្ត្រី អ្នករាជការ ធ្វើការនៅសាលាដំបូងដូចគ្នា គេចខ្លួនតទៅទៀតបានទេ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ បានចេញ ដីកាឲ្យចាប់ខ្លួនដល់ទៅ២ដីកានោះ ឬមានស្លាបហើរដល់ពេលណាទៀត៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?