Connect with us

សន្តិសុខសង្គម

នគរបាលស័ក្ដិ ៤ ម្នាក់ បាញ់សម្លាប់ខ្លួន ព្រោះមានជំងឺប្រចាំកាយរ៉ាំរ៉ៃ

បានផុស

នៅ

បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ពាក់​ស័ក្ដិ ៤ នៅ​ផ្នែក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​សម្រេច​ចិត្ត​ដក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច ព្រោះ​ខឹង​ចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ២ និង ១០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៨ ខែ​មីនា ឆ្នាំ ២០២៣ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ៥៣BT ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​ទី ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​ជនរងគ្រោះ​មាន​ឈ្មោះ ស៊ុម រី អាយុ ៥៤ ឆ្នាំ មុខ​របរ​បម្រើ​ការងារ​នៅ​ក្នុង​អគ្គស្នងការ​នគរបាល​ជាតិ ផ្នែក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ។

បើ​តាម​សម្ដី​បងប្អូន​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួកគាត់​បាន​សម្រាក​នៅ​ខាងលើ​ផ្ទះ ចំណែក​ឯ​បុរស​រងគ្រោះ​ត្រូវ​ជា​បង​សម្រាក​លើ​គ្រែ​ខាង​ក្រោម​ផ្ទះ​តែ​ម្នាក់ឯង។ លុះ​ដល់​ម៉ោង​កើតហេតុ​ខាងលើ ប្រមាណ​ជា ២ និង ១០ នាទី រំលង​អធ្រាត្រ ពួកគាត់​ក៏បាន​ឮ​ស្នូរ​សំឡេង​កាំភ្លើង​ផ្ទុះ​មួយ​គ្រាប់។ ភ្លាមៗ ពួកគាត់​ក៏​ភ្ញាក់ រួច​ចុះ​ពី​លើ​ផ្ទះ​មក​មើល​ក្រោម ស្រាប់តែ​ឃើញ​បុរស​ត្រូវ​ជា​បង​បាន​បាញ់​ខ្លួនឯង​ចំ​សៀតផ្កា​ចំនួន​មួយ​គ្រាប់​ស្លាប់​នៅ​លើ​គ្រែ​ក្រោម​ដើម​ស្វាយ​បាត់​ទៅ​ហើយ។

ប្រភព​បន្ត​ថា បន្ទាប់មក​ពួកគាត់​ជា​បងប្អូន​សាច់ញាតិ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​បឹងទំពុន​ទី ១ ចុះ​មក​ទីតាំង​កើតហេតុ។ ក្នុង​នោះ សមត្ថកិច្ច​បាន​យក​ខ្សែ​ហ៊ុមព័ទ្ធ​ជុំវិញ​កន្លែង​សព​រងគ្រោះ រង់ចាំ​ជំនាញ​ចុះ​មក​ពិនិត្យ​បន្ត។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ជនរងគ្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​ក្នុង​ខ្លួន​ដូចជា ថ្លើម ក្រពះ និង​ពោះវៀន ជា​យូរ​មក​ហើយ ដោយ​មិន​ចង់​ឲ្យ​ក្រុម​គ្រួសារ​ពិបាក​រក​ប្រាក់​ព្យាបាល​ជំងឺ​គាត់ ទើប​គាត់​សម្រេច​ចិត្ត​យក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង​យ៉ាង​ដូច្នេះ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹងទំពុន​ទី ១ បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ផ្នែក​ជំនាញ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ទៅ​លើ​សព។ បន្ទាប់ពី​ពិនិត្យ និង​កោសល្យវិច័យ​រួចរាល់ ក៏​បញ្ជាក់​បាន​ថា ជនរងគ្រោះ​ពិតជា​បាញ់​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន រួច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍​៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល

ព័ត៌មានជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យធ្វើវិសោធនកម្មច្បាប់រឹតបន្ដឹងលើសកម្មភាពក្មេងទំនើង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ប្រកាសជោគជ័យ ក្រោយបាញ់មីស៊ីលរាប់រយគ្រាប់ វាយសន្ធាប់អ៊ុយក្រែន ថ្ងៃបុណ្យណូអែល

Sokha Hotels

ព័ត៌មានពេញនិយម