Connect with us

សន្តិសុខសង្គម

​បុរសបាញ់សម្លាប់គ្រួសារ​ខាងប្រពន្ធ​ស្លាប់ហើយបន្សល់ទុកដំណើររឿងវែងអន្លាយ

បានផុស

នៅ

បុរសជនសង្ស័យឈ្មោះ ទឹម សុវណ្ណារិទ្ធ អាយុ ២៩ ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប​ បច្ចុប្បន្ន​រស់​នៅភ្នំពេញ ផ្លូវ២០០៤ មុខរបរ ជាងចាក់ស័ក្តិ និងស្រោបបណ្តោងព្រះ បានធ្វើសកម្មភាព​យកអាវុធខ្លីបាញ់លើក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងអង្គុយលេងក្រោមផ្ទះ បណ្តោលឱ្យស្លាប់​មនុស្ស​ចំនួន ២ នាក់ និងរបួសធ្ងន់ម្នាក់បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង នៅស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ និងបានបន្សល់ទុកមូលហេតុជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណនីហ្វេសប៊ុករបស់ជនសង្ស័យ បានរៀបរាប់ខ្លឹមសារទាំងស្រុងថា៖ «ថ្ងៃមុនខ្ញុំបានបំពេញបំណង​ម៉ែតាយាយបងប្អូនរបស់ម៉ែទាំងពូជរួចរាល់អស់ហើយព្រមទាំងសហាយរបស់ម៉ែផងដែរ ដល់ពេល​ដែលខ្ញុំត្រូវបំពេញតាមបំណងរបស់ខ្ញុំម្ដងហើយ ខ្ញុំបានប្រាប់រួចថា សូមកុំបំបែកបំបាក់ខ្ញុំ​និងប្រពន្ធខ្ញុំអី ខ្ញុំទាំង២ស្រលាញ់គ្នាខ្លាំងណាស់ ពួកយើងរស់នៅជាមួយគ្នា ១ ឆ្នាំ ១ខែ ៣ថ្ងៃកន្លងមកមិនដែលឈ្លោះគ្នាសូម្បីម្ដង»។

ប្រភពដដែលបន្តថា៖ «គាត់ស្រលាញ់ខ្ញុំខ្លាំង គោរពខ្ញុំ នឹងបម្រើខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់ ហើយ​ខ្ញុំក៏ស្រលាញ់គាត់ជាងជីវិតខ្ញុំទៅទៀត ខ្ញុំក៏ស្រលាញ់កិត្តិយសដូចគ្នា តែខ្ញុំសុខចិត្ត​ទៅលុត​ជង្គង់មុខយាយ និងម៉ែថ្វាយបង្គំលើកដៃសំពះសុំអង្វរទាំង២សុំផ្ដល់ឱកាសឱ្យ​ខ្ញុំបានកែខ្លួនម្ដង​និងសុំកុំឱ្យបំបែកបំបាក់ខ្ញុំទាំង ២ អី តែអ្នកទាំងពីរនៅតែឆ្លើយដដែលថាដាច់ខាតត្រូវតែឱ្យលែង ទោះប្រពន្ធខ្ញុំមិនលែងក៏គាត់ឱ្យលែងដែរ ទាំងដែលប្រពន្ធខ្ញុំគាត់​និយាយទាំងទឹកភ្នែក​ថាមិនចង់​លែង ចិត្តមិនដាច់ពីប្ដី អាណិតប្ដី គាត់ស្រលាញ់កូនខ្លាំងកូនចង់បានអីចង់ញាំអីគាត់រកឱ្យទាំងអស់ គ្រប់យ៉ាងយាយម៉ែអ្នកទាំង២បានរៀបគម្រោងបំបែកបំបាក់ខ្ញុំយូរមកហើយទាំងដែលខ្ញុំទាំងពីរមិនដឹងទាល់តែសោះ គ្រាន់តែរឿងខ្ញុំហាមមិន​ប្រពន្ធខ្ញុំទៅការបងប្អូននៅស្រុកសោះខ្​ញុំបានប្រាប់រួចហើយតើថាប្រពន្ធខ្ញុំមានផ្ទៃពោះកូនដំបូង ខ្ញុំមិនឱ្យគាត់ទៅណាផ្ដេសផ្ដាស់ទេ​ខ្លាចមានបញ្ហាតាមផ្លូវ។ តែយាយនៅតែបង្ខំឱ្យគាត់ទៅទាល់តែបាន ហើយម៉ែបាននិយាយថា ទោះបីជាកូនម៉ែនៅផ្ទះក៏ត្រូវឡានបុកងាប់ដែរឱ្យវាទៅៗខ្លាចអី ម៉ែថាការនេះចោលអត់បានទេដាច់ខាតត្រូវតែទៅ តែម៉ែខ្លួនឯងអត់ទៅផង ឆេងម៉េងបុណ្យសព​អ៊ំខ្ញុំជូនគាត់ទៅតើ ហើយរយៈពេល១ឆ្នាំកន្លងមកនេះខ្ញុំជូនគាត់ទៅលេង​៦ដង និងជិះកាត់តាមហ្នឹង ៣ ដង ចូលលេង និងជូនលុយគាត់ហើយ ទើបតែលើកនេះទេដែលខ្ញុំហាមគាត់មិនឱ្យទៅ»។

ម៉ែ តា យាយ និងបងប្អូនរបស់ម៉ែទាំងអស់ថា បើប្រពន្ធខ្ញុំមិនព្រមលែងខ្ញុំទេ អ្នកទាំងអស់គ្នានឹង​គំរាមកាត់កាល់ប្រពន្ធខ្ញុំចោលមួយពូជមិនឱ្យចូលផ្ទះរហូត ចឹងហើយទើបគាត់មិនហ៑ាន​ត្រលប់​មកវិញ ហើយមួយទៀតយាយគាត់ជាដើមហេតុបំបែកបំបាក់ខ្ញុំ​ហើយ​ថែម​ទាំងរករឿងឱ្យប្រពន្ធខ្ញុំយកកូនចេញទៀត ហើយឱ្យគាត់មកកុហក់ខ្ញុំថាអត់មានកូន​ទេដើម្បីឱ្យ​ខ្ញុំព្រមផ្តិតមេដៃលែងលះអោយកុំឱ្យជាប់សាច់ឈាមខ្ញុំនឹងងាយស្រួលរកប្ដីថ្មីទៀត និងហាមគាត់​មិនឱ្យនិយាយប្រាប់អ្នកណាទាំងអស់ លើលោកនេះគ្មានអាថ៌កំបាំងទេ យាយគាត់ប្រាប់​ខ្ញុំអស់ហើយយាយហ៑ានបំបែកបំបាក់ខ្ញុំហើយហ៑ានទាំងសម្លាប់កូនខ្ញុំក្នុងពោះដែលគ្នាមិនដឹងអ្វីទាំងអស់ទៀតដល់ពេលខ្ញុំវិញម្ដងហើយយាយ ខ្ញុំមិនចេះជេរមិនចេះប្រើហិង្សាទេ ខ្ញុំចេះតែសម្លាប់យាយជាអ្នកបង្ខំខ្ញុំទេ យាយបានបង្គាប់​ឱ្យ​ប្រពន្ធខ្ញុំហៅខ្ញុំទៅនៅខាងយាយដើម្បីងាយស្រួលធ្វើបាបខ្ញុំ តែខ្ញុំថាមិនមកទេ ព្រោះមិនដឹងរកសុីអីទេនៅស្រុកនេះព្រោះខ្ញុំមានមុខរបរខ្ញុំស្រាប់ហើយ ក្រោយមកបាន៣ថ្ងៃខ្ញុំមើលសភាពការណ៍មិនស្រួលតានតឹងខ្លាំងខ្ញុំក៏យល់ព្រមទៅរស់នៅខាងយាយ តែយាយបែរជាឆ្លើយថា អត់ព្រមទេដាច់ខាតត្រូវតែលែងលះមិនបាច់បន្តទៀតទេ។ ក្រោយលែងលះរួចហើយ ប្រពន្ធខ្ញុំគាត់ និកប្ដីគាត់ចង់មកវិញសុំយាយសុំម៉ែ តែម៉ែយាយតាបងប្អូនខាងម៉ែមួយពូជទាំងអស់គំរាមកំហែងរករឿងគាត់មិនឱ្យមកវិញទេ ព្រមទាំងមិនឱ្យនិយាយគ្នាលេងជាមួយខ្ញុំតាមឆាតទៀតផង។

ប៉ាម៉ាក់ឱ្យកូនសុំទោសដែលកូនធ្វើរឿងបែបនេះ សូមអ្នកទាំងពីកុំកើតទុក្ខអី កើតស្លាប់ជាច្បាប់ធម្មជាតិ អ្នកទាំងពីរដឹងហើយថា កូនស្រលាញ់ប្រពន្ធកូនខ្លាំងប៉ុណ្ណានោះ កូនមិនអាចទ្រាំមើលគេធ្វើបាបប្រពន្ធកូនបានទេ ព្រោះកូនបានសន្យានឹងប្រពន្ធកូនរួចហើយថា មិនឱ្យអ្នកណាធ្វើបាបគាត់ និងប៉ះពាល់ខ្លួនប្រាណគាត់បានជាដាច់ខាត គាត់ស្លូតណាស់ គាត់ជាប្រពន្ធដ៏ល្អរបស់កូន គាត់ធ្វើឱ្យកូនមានក្ដីសុខគ្រប់យ៉ាងទាំងអស់ កូនទទួលយកមិនបាន ប្រពន្ធពេញស្រលាញ់កំពុងតែមានកូនជាមួយគ្នាតែបែរជាខាងគេមកបំបែកបំបាក់បែបនេះទាំងដែលកូនមិនបានឈ្លោះគ្នាទាល់តែសោះ រយៈពេល១ឆ្នាំ១ខែ៣ថ្ងៃមកនេះគាត់គេងកើយទ្រូងកូន និងអោបថើបគ្នារាល់យប់មិនដែលខានសូម្បីតែមួយយប់ លើកលែងតែកូនទៅតាមខេត្ត។ ជាចុងក្រោយសូមប៉ា និងម៉ាក់កុំកើតទុក្ខអីឱ្យកូនទៅឱ្យបានសុខផង និងអហោសិកម្មឱ្យកូនផង៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៩ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម