សន្តិសុខសង្គម
កម្លាំងចម្រុះល្បាតក្បែរទល់ដែនកម្ពុជា-វៀតណាម បង្ការទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន
ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យBLO បាវិត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានបន្តដឹកនាំកម្លាំងចម្រុះចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ១៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត គឺនៅខាងមុខផ្សារអន្តរជាតិ ដើម្បីបង្ការទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃការចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យនៅតាមបណ្ដោយផ្លូវជាតិលេខ១នេះ គឺដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាចែកចាយចរាចរណ៍គ្រឿងញៀននៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងវៀតណាម។
សូមរម្លឹកផងដែរថា សម្រាប់ប្រទេសកម្ពុជា មាត់ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ ដែលត្រូវធ្វើលំហាត់ល្បាតនេះ គឺទី១ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ទី ២ មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង ទី ៣ មាត់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំខេត្តកណ្ដាលនិងទី ៤ មាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត។ ចំណែកខាងភាគីវៀតណាមក៏ធ្វើដូចគ្នាផងដែរ ដើម្បីទប់ស្កាត់ការចរាចរណ៍ជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រោយពីធ្វើលំហាត់ល្បាតចល័តត្រួតពិនិត្យចប់កម្លាំងចម្រុះពុំបានប្រទះឃើញមុខសញ្ញានោះទេ៕
ដោយ: ភក្ដី







-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?