Connect with us

សន្តិសុខសង្គម

អាជ្ញាធរឃាត់ខ្លួនមនុស្ស៤នាក់ ខណៈកំពុងដើររៃអង្គាសបច្ច័យតាមទីសាធារណៈ

បានផុស

នៅ

បុរស២នាក់ និងស្ត្រីវ័យចំណាស់២នាក់ទៀតត្រូវបានអាជ្ញាធរធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីដើររៃអង្គាសបច្ច័យតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជន មុខរោងចក្រ ជាលក្ខណៈអាជីពខុសប្រក្រតីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

ការឃាត់ខ្លួនជនក្លែងបន្លំខាងលេីធ្វេីឡេីងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកទាំង៤ បានឆ្លើយថា ក្រុមគាត់មានទីលំនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានឲ្យដឹងថា ក្រោយពីឃេីញសកម្មភាពមនុស្សទាំង៤នាក់មានកាន់ឯកសារមួយសន្លឹកដេីរឃោសនារៃអង្គាស​បច័្ចយតាមទីសាធារណៈហាក់មិនប្រក្រតីទេីបធ្វេីការឃាត់ខ្លួនសួរនាំតែម្តង។ អ្នកទាំង៤បានឲ្យដឹងថា ក្នុងការដើររៃអង្គាស ក្នុងមួយថ្ងៃបានលុយពី១០មុឺនរៀល ទៅ២០មុឺនរៀល ដើរធ្វើសកម្មភាពក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា តាយាយ អ្នកដើររៃអង្គាស គ្នា៤នាក់ ម៉ូតូកង់បីមួយគ្រឿង មុខដដែលៗ កាន់ឯកសារមិនប្រក្រតីមួយសន្លឹក រៃលុយយកទៅកសាងវង្តនេះ វត្តនោះ យប់ឡើងចូលដេកសម្រាកសុទ្ធតែផ្ទះជួល ផ្ទះសំណាក់។ តែបើតាមអាជ្ញាធរបានឲ្យដឹងថា ក្រសួងអម្មការ មិនបានអនុញ្ញាតឲ្យមានអ្នកដើរធ្វើសកម្មភាពរៃអង្គាសបែបនេះទេ បង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់តម្លៃនៃព្រះពុទ្ធសាសនា៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម