សន្តិសុខសង្គម
បុរសម្នាក់ត្រូវម៉ូទ័រកាត់ឈើដួលសង្កត់ពីលើបណ្តាលឲ្យមុតធ្លាយពោះវៀនរងរបួសធ្ងន់ធ្ងរ
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីយកម៉ូទ័រមកកាត់ឈើហើយក៏រអិលជើងដួលសង្កត់ពីលើបណ្តាលឲ្យរងរបួសធ្លាយពោះវៀនចេញមកក្រៅ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសុខ អឿន ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តក្រចេះ។ មានប្រពន្ធឈ្មោះលី មុំ អាយុ៣២ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័រកាត់ដែកមកកាត់ឈើដើម្បីធ្វើកំណល់រទេះ ខណៈកំពុងកាត់ក៏រអិលជើងដួលសង្កាត់ពីលើម៉ូទ័រដែលកំពុងបញ្ឆេះធ្វើឲ្យរបួសធ្លាយពោះវៀនចេញមកក្រៅរងរបួសធ្ងន់ធ្ងរ។
ក្រោយកើតហេតុក្រុមសង្គ្រោះរបស់អង្គភាព៧១១ មកទទួលយកទៅមន្ទីរកាល់ម៉ែតដើម្បីសង្គ្រោះ៕
ដោយ ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ