សន្តិសុខសង្គម
អធិការរងស្រុកបរសេដ្ឋម្នាក់ រងរបួសក្នុងប្រតិបត្តិការបង្ក្រាបករណីប្លន់ទូរមាសនៅផ្សារត្រពាំងអណ្តើក
មន្ត្រីនគរបាលម្នាក់មានតួនាទីជាអធិការរង នៃអធិការដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ ពេលចុះប្រតិប្តិការបង្ក្រាបក្រុមជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពប្លន់កន្លែងលក់មាស និងប្តូរប្រាក់នៅផ្សារត្រពាំងអណ្តើកខេត្តតាកែវ បានសម្រេច រួចព្យាយាមបើករថយន្តគេចខ្លួនមក។
នគរបាលស្រុកកបរសេដ្ឋ ឱ្យដឹងថា មន្រ្តីនគរបាលដែលរងរបួសក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនោះមានឈ្មោះ យួន សុផា ជាអធិការរងស្រុងក របួសធ្ងន់សន្លប់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវភ្លាមៗ។

នគរបាលបាននិយាយថា ក្នុងប្រតិបត្តិការដ៏គ្រោះថ្នាក់ក្នុងការបង្ក្រាប់ករណីក្រុមចោរប្លន់ខាងលើធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤និង២០នាទី ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានសហការចុះប្រតិបត្តិការណ៍ជាមួយកម្លាំងខេត្តតាកែវ បង្រ្កាបករណីឆក់ខ្សែកមាសនៅទូរលក់មាស និងប្តូរប្រាក់ ដែលកើតឡើងនៅចំណុចផ្សារត្រពាំងអណ្ដើក ខេត្តតាកែវ បង្កឡើងជនសង្ស័យចំនួន០៣នាក់ ១- ឈ្មោះ គីម លីហួ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើករថយន្ដ រស់នៅភូមិមេគុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ២- ឈ្មោះ សួន ពុទ្ធរិទ្ធ ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចាម សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ៣- ឈ្មោះ លី ខៀង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

អធិការនគរបាលស្រុកបរសេដ្ឋ បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង០៣នាក់ បានប្រើមធ្យោបាយរថយន្ត ០១គ្រឿង ម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 2BP-3306 បានធ្វើសកម្មភាពឆក់ខ្សែកផ្លាកទីន ពីកន្លែងទូរលក់គ្រឿងអលង្កាបានសម្រេច រួចព្យាយាមបើករថយន្តគេចខ្លួន។ ប្រភពបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអធិការនគរបាលស្រុកបរសេដ្ឋ បានសហការជាមួយកម្លាំងខេត្តតាកែវ ចុះប្រតិបត្តិការតាមគោលដៅសំខាន់ៗបានប្រទះឃើញមុខសញ្ញាសង្ស័យបានដេញតាមពីចំណុចមុខអធិការរហូតដល់ចំណុចជើងភ្នំល្អាង ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រុមជនសង្ស័យបានឈប់រថយន្តរួចរត់គេចខ្លួនឡើងភ្នំល្អាង តែត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបាន ។

អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរខាងលើនោះធ្វើឲ្យរថយន្តចំនួន០៣គ្រឿង របស់កម្លាំងនគរបាលរងការខូចធ្ងន់ ស្រាល និងមន្រ្តីនគរបាលម្នាក់បានរងរបួសផងដែរ។ ប្រភពបន្តទៀថា រថយន្តដែលរងការខូចខាត រួមមាន៖ ទី១- រថយន្តរបស់លោក ឈុន វាសនា អធិការរងស្រុកបសេដ្ឋ ម៉ាក Ford ពណ៌ត្រាវ សេរីឆ្នាំ២០១៨ រងការខូចខាតធ្ងន់។ ទី២- រថយន្ត របស់លោក កឹម ថា អធិការរងព្រហ្មទណ្ឌ ម៉ាកលុចសីច RX330 ពណ៌ស សេរីឆ្នាំ២០០៤ រងការខូចខាតស្រាល និងទី៣- រថយន្តរបស់លោក ញ៉ែម សំណាង នាយប៉ុស្តិ៍ទួលសាលា ម៉ាកព្រុស ពណ៌ស សេរីឆ្នាំ២០០៤ រងការខូចខាតស្រាល។

វត្ថុតាងដកហូបពីជនសង្ស័យ រួមមាន រថយន្តម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ០១គ្រឿង ,ស្លាកលេខមុខក្រោយ ចំនួន០២សន្លឹក លេខភ្នំពេញ 2BP-3306 នៅក្នុងរថយន្ត ,ខ្សែកផ្លាកទីន ចំនួន០១ខ្សែ។
ជនសង្ស័យខាងលើ កម្លាំងព្រហ្មទណ្ឌស្រុកបសេដ្ឋ បានប្រគល់ជូនអធិការនគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ភួង រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?