Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយធ្វើសកម្មភាពស្ទាក់វាយយកម៉ូតូពីសិស្សសាលា

បានផុស

នៅ

ក្រុមជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនក្រោយធ្វើសកម្មភាពពួនស្ទាក់វាយយកម៉ូតូពីពលរដ្ឋនៅចំណុចលើខ្នងប្រឡាយត្រពាំងស្រងាំ ស្ថិតក្នុងភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅថ្ងៃទី០២ ខែមេសា កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងអាវុធហត្ថស្រុកសំរោង បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់៖ ដោយម៉ោង៩និង២៥នាទី ឃាត់ខ្លួនបានម្នាក់ឈ្មោះ រឿន សាម៉ីឌី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ។

លុះម៉ោង១០ និង១០នាទី ឃាត់ខ្លួនម្នាក់ឈ្មោះ ហៃ វាសនា ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ រស់នៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង។ រហូរដល់ម៉ោង១០និង២០នាទី ឃាត់ខ្លួនបានម្នាក់ទៀតឈ្មោះ វណ្ណ ភារម្យ ហៅង៉ែត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹង ឃុំខ្វាវ ស្រុកសំរោង។


លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានរម្លឹកដំណើររឿងថា ក្រោយកម្លាំងអាវុធហត្ថទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆាង ប៊ុនធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ដោយកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ និងបានរៀបរាប់ថា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០​​ នាទី មានជនសង្ស័យ០១ក្រុម មានគ្នា០២នាក់ ក្នុងនោះស្គាល់ម្នាក់ឈ្មោះ សាម៉ីឌី បានធ្វើសកម្មភាពពូនចាំស្ទាក់វាយយកម៉ូតូក្មួយរបស់គាត់ត្រង់ចំនុចលើខ្នងប្រឡាតត្រពាំងស្រងាំ ស្ថិតក្នុងភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ម៉ូតូម៉ាកហុងដា C125 សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R.6385 របស់ជនរងគ្រោះ ឈ្មោះ សុត រចនា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នាយកម៉ូតូ ជនរងគ្រោះជិះគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលេី ត្រូវកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការបន្តតាមនីតិវីធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

បំពង់ដែកថែប
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ

ព័ត៌មានជាតិ៤១ នាទីutes មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៧ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម