សន្តិសុខសង្គម
កើតភ្លើងប្រច័ណ្ឌ បង្កជាហិង្សា ម្នាក់ចូលពេទ្យ ម្នាក់ដេកគុក
បុរសម្នាក់ដែលជាប្ដី ត្រូវបានភាគីម្ខាងទៀតទាញកាំបិតកាប់ក្បាលបែកឈាមខ្ចាយ បន្ទាប់ពីមានការប្រច័ណ្ឌ ធ្វើឲ្យបុរសជាប្តីទៅធាក់លើជនបង្កមួយជើងដោយគ្មានហេតុផល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ពួកគេទាំង ២ នាក់ រស់នៅក្នុងភូមិជាមួយគ្នា ដែលបុរសម្នាក់មានប្រពន្ធឈ្មោះ គង់ គឿន អាយុ ៣៤ ឆ្នាំ រីឯភាគីម្ខាងទៀត ជាជនសង្ស័យឈ្មោះ ហឿត សួន អាយុ ៣៥ ឆ្នាំ អ្នកទាំង ២ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

របាយការណ៍បានបន្តថា នៅពេលកើតហេតុ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកកាំបិតកាប់) មួយ បានកើតឡើង ដោយសារតែជនទាំង ២ ទាស់ពាក្យសម្ដី។ ក្នុងនោះ ដោយសារតែបុរសមានប្រពន្ធ បានប្រច័ណ្ឌប្រពន្ធទៅលើបុរសម្នាក់ទៀត ទើបមានការឈ្លោះប្រកែកគ្នា។ បុរសជាប្តីបានធាក់គេមួយជើង ទើបធ្វើឲ្យភាគីម្ខាងទៀតផ្ទុះកំហឹង ស្ទុះទៅទាញកាំបិតកាប់ទៅលើក្បាល និងដៃតែម្ដង ហើយក៏គេចចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយពេលកើតហេតុភ្លាម កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហឿត សុន បាននៅវេលាម៉ោង ៤ ល្ងាច ថ្ងៃដដែល ដោយគេមិនបានរត់គេចទៅណាឆ្ងាយទេ។ បច្ចុប្បន្នករណីនេះ កម្លាំងកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់