សន្តិសុខសង្គម
ចាប់ខ្លួនពលរដ្ឋ៧នាក់បញ្ជូនទៅតុលាការ ក្រោយព្រួតវាយជនសង្ស័យម្នាក់ដែលលួចចូលផ្ទះពលរដ្ឋរហូតស្លាប់
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចាប់ខ្លួនជនសង្ស័យចំនួន៧នាក់បញ្ជូនទៅសាលាដំបូងខេត្ត ក្រោយពីសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងករណីព្រួតវាយបុរសម្នាក់ សង្ស័យជាចោរលួច បណ្តាលឲ្យស្លាប់នៅកណ្តាលវាលស្រែទាំងយប់ ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះថា ជនសង្ស័យទាំង៧នាក់ដែលឃាត់ខ្លួនមានឈ្មោះ ទី១. ឈ្មោះ រិន ប្រិមប្រិយ (ហៅកី) ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក, ទី២. ឈ្មោះ មុំ ចិត្តា (ហៅចិត្ត) ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា, ទី៣. ឈ្មោះ ប្រាក់ ចំរើន (ហៅធុយ ) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃសំរោង ឃុំព្រៃពូន ស្រុកកំពង់ត្របែក, ទី៤. ឈ្មោះ គង់ វិវឌ្ឍន៍ (ហៅខ្លី) ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពូន ស្រុកកំពង់ត្របែក, ទី៥. ឈ្មោះ គង់ សាម៉េត (ហៅម៉េន) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពូន ស្រុកកំពង់ត្របែក, ទី៦. ឈ្មោះ អ៊ុន វ៉ា (ហៅស្វិត) ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក និងទី៧. ឈ្មោះ ផង់ ស៊ីណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពូន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡុង នី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ក្នុងរបាយការណ៍បញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ អ៊ុន សារៀន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាន១២យប់រំលងងធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានចោរចូលផ្ទះរបស់ខ្លួន ពេលឃើញចោរភ្លាមគាត់មានការភិតភ័យពេក ក៏ទូរស័ព្ទទៅប្រាប់បងប្រុសខ្លួនឈ្មោះ រុន រ៉ា អាយុ៥២ឆ្នាំ នៅភូមិជាមួយគ្នា បន្តិចក្រោយមកក៏ឮសំឡេងស្រែកថា ចោរៗព័ទ្ធចាប់ៗ ឮសំឡេងជាច្រើននាក់ តែមិនដឹងថានរណាខ្លះនោះទេ ព្រោះគាត់មិនហ៊ានចេញពីក្នុងផ្ទះ ហើយសំឡេងស្រែកនោះ គឺនៅជាប់របងផ្ទះគាត់ផ្នែកខាងត្បូង។ ក្រោយពីស្រែកព័ទ្ធចាប់រយៈពេល១០នាទី បងរបស់ខ្លួនក៏ចូលក្នុងផ្ទះខ្លួនយកពិលទៅបំភ្លឺដើររកមើលចោរក្នុងដីភូមិទៀត តែមិនឃើញគាត់ក៏ត្រឡប់ទៅវិញ បន្ទាប់មកទៀតបងស្រីខ្លួនឈ្មោះ អ៊ុន សារុំ បានមកដេកជាមួយខ្លួន លុះដល់ម៉ោងប្រហែល៤ទៅ៥ទៀបភ្លឺ សមត្ថកិច្ចនគរបាលបានស្រែកហៅខ្លួនឱ្យក្រោកឡើងសួរនាំពីហេតុការណ៍ចោរចូលលួច ខ្លួនបានប្រាប់ថា ចោរចូលលួចតែមិនបានលួចទ្រព្យសម្បត្តិអ្វីនោះទេ ។

ស្នងការនគរបាលខេត្តបន្ថែមថា យោងតាមបំភ្លឺពីសាក្សីនៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងស្រែករបស់ម្ចាស់ផ្ទះឈ្មោះ អ៊ុន សារឿន ថា មានចោរចូលផ្ទះ និងឃើញក្រុមជនសង្ស័យទាំង០៧នាក់ខាងលើ រត់ចេញពីរោងបុណ្យផ្ទះឈ្មោះ ជូ សុផល (ហៅប៉ិល) នាំគ្នាទៅព័ទ្ធផ្ទះរបស់ឈ្មោះ អ៊ុន សារឿន។ បន្ទាប់មកពួកគេចាប់ចោរនោះបាន ក៏ធ្វើសកម្មភាពព្រួតវាយបណ្ដាលឲ្យស្លាប់តែម្តង ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវប្រមូលភស្តុតាង និងឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើ មកសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៧នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ