សន្តិសុខសង្គម
លោកស្រី តាំង ហ្គិចលៀង សម្រេចដាក់ពាក្យប្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
លោកស្រី តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជានៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះបានសម្រេចដាក់ពាក្យប្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បន្ទាប់ពីមានករណីជនអនាមិកក្លែងបន្លំផេកហ្វេសបុកអ្នកស្រី។

តាមរយៈបណ្តាញសង្គមហ្វេសបុកអ្នកស្រីបានសរសេរ ដោយជម្រាបសួរបងប្អូនខ្មែរទាំងអស់ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក សុំអង្វរបងប្អូនទាំងអស់គ្នាថា គោលបំណងល្អរបស់អ្នកស្រីត្រូវបានរលាយអស់ហើយ ដោយសារអ្នកស្រីខ្សោយនូវសិល្បៈ និងអក្សរសីលខ្មែរ ក្នុងការនិយាយឬនិយាយដោយឡែកគឺអ្នកចេះនិយាយបានតែពាក្យសាមញ្ញៗ ដែលធ្វើឱ្យមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត ពិសេសគឺធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ហត់នឿយ ច្រើនណាស់ដោយសារកំហុសរបស់អ្នកស្រី។ ហេតុនេះអ្នកស្រីសុំលំឱនកាយសំពះអង្វរបងប្អូនទាំងអស់មេត្តា ខន្តីអភ័យទោស ដល់កំហុសដោយអចេតនារបស់នាងអ្នកស្រីផងចុះ ពិសេសសូមបងប្អូន មេត្តាគោរពនូវខ្លឹមសារនៃការបកស្រាយរបស់សម្តេចពុកតេជោហ៊ុន សែន ដោយសារប៉ុន្មានថ្ងៃនេះមានការលួចក្លែងបន្លំផេគរបស់នាងអ្នកស្រី អ្នកស្រីបានទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅក្រសួងមហាផ្ទៃ រួចរាល់ហើយព្រឹកនេះ ហេតុនេះសូមបងប្អូនមេត្តាបញ្ឈប់នូវសកម្មភាពខុសឆ្គងនេះទៅ ដើម្បីជួយរក្សានូវសណ្នាប់ធ្នាប់ សន្តិសុខសង្គម ព្រោះអ្នកស្រីនិងបងប្អូនសុទ្ធតែជាខ្មែរដូចគ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ហេតុនេះការផ្តល់នូវអភ័យឱ្យគ្នាទៅវិញទៅមក គឺជាបុណ្យកុសលធំធេងណាស់ ព្រោះលើលោកនេះគ្មានអ្នកណាដែលមិនចេះខុសនោះទេ តែសំខាន់ចេះទទួលស្គាល់កំហុសដោយសុទ្ធចិត្ត និងកែប្រែនូវកំហុសនោះឯង ។
ជាចុងក្រោយអ្នកស្រីបានអរគុណបងប្អូនអ្នកគាំទ្រ និងអ្នកមិនគាំទ្រខ្ញុំទាំងអស់ បងប្អូនគឺជាអ្នកដែលបានផ្តល់នូវមេរៀនល្អ ល្អ ផ្សេងៗគ្នាឱ្យអ្នកស្រី កាន់តែរឹងមាំ និងល្អប្រសើរទៅអនាគត។សូមបងប្អូនទាំងអស់ មេត្តាអភ័យទោស និងសូមចូលរួមរក្សានូវសណ្ដាប់ធ្នាប់សង្គម ដើម្បីរស់នៅក្រោមដំបូលសន្តិភាព និងអភិវឌ្ឍន៍សង្គម និងក្រុមគ្រួសារយើងទាំងអស់គ្នា៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់