សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀនរកឃើញអាវុធកែច្នៃមួយដើម
ជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ ជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវ និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប្រតិបត្តិការនេះធ្វេីឡេីងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រោមបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្តតាកែវ នៅចំណុចចំការស្វាយ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

ជានសង្ស័យដែលឃាត់ខ្លួនឈ្មោះ ម៉ៅ កំសាន្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែតខេត្តតាកែវ។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទម្ងន់២៤,២៧g (ម្ភៃបួនក្បៀស ម្ភៃប្រាំពីរក្រាមថ្លឹងទាំងសំបកថង់) ។ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១(ខូច) , ដាវដែកចំនួន០១ដើម ទូរសព្ទ័០១គ្រឿង(ម៉ាកវីវូ ) កាំភ្លើងកែឆ្នៃបាញ់គ្រាប់AKចំនួន០១ដើម និងគ្រាប់AK០១គ្រាប់ សម្ភារៈចូកថ្នាំញៀនចំនួន០១ និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ក្រោយការឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ