Connect with us

សន្តិសុខសង្គម

ផ្ទះជាង ១ ពាន់ខ្នងរងការខូចខាត និងមនុស្ស ១០ នាក់ស្លាប់ និងរបួសដោយសារភ្លៀងខ្យល់កន្ត្រាក់ រន្ទះ

បានផុស

នៅ

នៅក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២៣ នេះខ្យល់កន្ត្រាក់បានកើតឡើងជាង ៣០ លើក ទៅលើខេត្តចំនួន ១៤​បណ្តាល​ឱ្យមនុស្សស្លាប់ និងរបួសជាង ១០នាក់ និងខូចខាតផ្ទះសម្បែងជិត ១ ៤០០ ខ្នងព្រមទាំងអគារផ្សេងៗមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី​៥​ខែមេសានេះថា នៅក្នុងរយៈពេល ៣ ខែឆ្នាំនេះ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ៣២ លើកទៅលើខេត្តចំនួន ១៤ រួមមានខេត្តក្រចេះ កំពង់ឆ្នាំង កំពង់ចាម ពោធិ៍សាត់ ត្បូងឃ្មុំ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កោះកុង ប៉ៃលិន ព្រះសីហនុ និងខេត្តកំពតបណ្តាលឱ្យខូតខារផ្ទះធ្ងន់ធ្ងរចំនួន ១៧០ ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន១២២៦ខ្នង របើកដំបូលសាលារៀន១៥អគារ កុដិព្រះសង្ឃ១ខ្នង អគាររដ្ឋបាល២ខ្នង លិចទូកនេសាទ២គ្រឿង ស្លាប់២នាក់របួស ១២នាក់ និងជួយសង្គ្រោះបានចំនួន១៦នាក់។

លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល៣ខែដូចគ្នាឆ្នាំ២០២២កន្លងទៅឃើញថា មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ។

៣ ខែឆ្នាំ២០២២ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៣០ លើកនៅមូលដ្ឋានខេត្តចំនួន ១៤ ដូចគ្នារួមមានខេត្តកំពង់ធំបាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្ដាលស្វាយរៀង ព្រះសីហនុ កំពត កំពង់ស្ពឺ តាកែវ ត្បូងឃ្មុំ កំពង់ចាម និងខេត្តពោធិ៍សាត់បានបណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ២៥៧ ខ្នង របើកដំបូលនិង​ខូចខាត​មធ្យមចំនួន៩៧១ខ្នងរបើកដំបូលសាលារៀន ១១ អគារ របើកដំបូលប៉ុស្តិ៍រដ្ឋបាលនគរបាល២កន្លែងមណ្ឌលសុខភាព១កន្លែង ស្លាប់ មនុស្ស២ នាក់និងរបួស ៤ នាក់។

យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប(ចិន)ពីកម្រិតទាបទៅមធ្យមនិងខ្យល់ប្រែប្រួលធ្វើឲ្យមានសីតុណ្ហភាពពីប្រភេទ២៣ ដល់៣៧អង្សាបង្កឱ្យមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមឡាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម