សន្តិសុខសង្គម
លំអិត ករណីប្ដីសម្លាប់ប្រពន្ធនៅខណ្ឌដង្កោ
ករណីប្ដីសម្លាប់ប្រពន្ធនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែមេសា នេះ គឺជនដៃដល់បានគេចខ្លួនមួយយប់ដល់ផ្លូវជាតិលេខ៣ តែព្រឹកឡើងក៏ត្រឡប់មកមើលប្រពន្ធនៅកន្លែងកើតហេតុវិញក៏ត្រូវចាប់ខ្លួនតែម្ដង។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ យឺន ឌីណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឃាតកជាប្ដី និងត្រូវឃាត់ខ្លួនមានឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនដៃដល់បានសារភាពប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី ខ្លួន នៅផ្ទះជាមួយប្រពន្ធ(សព)នៅកន្លែងកើតហេតុ ហើយខ្លួនក៏បាននិយាយប្រាប់ឱ្យប្រពន្ធឈប់ធ្វើការជាសន្តិសុខនៅម្តុំស្តុបផ្សារថ្នល់បត់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយសារតែខ្លួនមានការសង្ស័យលើជនរងគ្រោះថា មានការលួចលាក់ស្នេហាជាមួយសន្តិសុខដូចគ្នា។ តែជនរងគ្រោះប្រកែកមិនឈប់ធ្វើការទេ ហើយបើខ្លួននៅតែបង្ខំឱ្យជនរងគ្រោះឈប់ធ្វើការ ជនរងគ្រោះនឹងទៅស្នាក់នៅកន្លែងធ្វើការក្បែរស្តុបផ្សារថ្នល់បត់តែម្តង។ ជនដៃដល់បន្ថែមថា ដោយមានការខឹងនឹងសម្ដីជនរងគ្រោះជាប្រពន្ធ ក៏បានដើរទៅយកកូនកន្ត្រៃដែកពណ៌ក្រហម ពីក្នុងថង់ដែលប្រពន្ធទុកក្បែរពូកដេក ចាក់ទៅលើប្រពន្ធសង្កត់ផ្តេកទៅលើពូករហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។

ជនដៃដល់បន្ថែនថា ក្រោយពីធ្វើសកម្មភាពរួច ខ្លួនក៏បានជិះម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម (ម៉ូតូចាស់) ជិះគេចខ្លួនទៅដល់ផ្លូវជាតិលេខ៣ ម៉ូតូក៏គាំងម៉ាស៊ីនជិះទៅមុខលែងរួច ខ្លួនក៏រុញម៉ូតូនោះចូលទៅក្នុងទឹកប្រឡាយ រួចក៏ដើរតាមផ្លូវជាតិលេខ៣បន្តរហូតដល់ម៉ោង១០និង០០នាទី ថ្ងៃទី០៥ ខែមេសា ក៏សុំរ៉ឺម៉កអ្នកដំណើរជិះត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមើលប្រពន្ធក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់។ ចំណែកសពស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់