សន្តិសុខសង្គម
ស្ត្រីម្នាក់ដាក់ពាក្យប្តឹងនាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ពីបទហិង្សាលើរាងកាយ
មន្ត្រីនគរបាលចរាចរណ៍មួយរូបដែលមានឋាន:ជាវរសេនីយ៍ទោ និងមានតួនាទីជានាយរងការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង កំពុងត្រូវបានស្ត្រីម្នាក់ដាក់ពាក្យប្តឹងទៅតុលាការ និងទៅអង្គការលីកាដូ ដើម្បីអោយច្បាប់ជួយរកយុត្តិធ៌ម បន្ទាប់រាងកាយនាងត្រូវបានមន្ត្រីនគរបាលខាងលើ ធ្វើសកម្មភាពវាយសង្កត់.ក និងបោចសក់ ស្ទើរដាច់ដង្ហើមនៅកណ្តាលទីសាធារណ: ។

បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះឈ្មោះ អុិត ចន្ទ្រា អាយុ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង បាននិយាយថា កន្លងមករូបនាង និងឈ្មោះ ហេង ពិសិដ្ឋ ដែលមានឋាន:ជាវរសេនីយ៍ទោ និងជានាយរងការិយាល័យចរាចរផ្លូវគោក ធ្លាប់ជាមនុស្សរាប់អានគ្នាតាំងពីអំឡុងឆ្នាំ២០២០ រហូតមានការទុកចិត្តគ្នាទៅវិញទៅមក ។

ស្ត្រីរងគ្រោះបានបន្តថា មានពេលមួយដោយសារការទុកចិត្តខ្លាំងពេក ដែលនាងហ៊ានប្រគល់លុយរាប់ពាន់ដុល្លារដើម្បីអោយទៅទិញដីមួយកន្លែងតាមការញុះញង់ប្រកបដោយល្បិចកល និងហ៊ានអោយបុគ្គលនេះខ្ចីរាប់មុឺនដុល្លារថែមទៀត ដោយនាងគិតថា គេជាមនុស្សមួយអាចទុកចិត្តបាន។ ប៉ុន្តែក្រោយមកទើបនាងដឹងថា បុគ្គលរូបនេះ គឺជាមនុស្សធ្វើគុណបានទោសទៅវិញ ព្រោះដីមួយកន្លែងដែលគេទៅទិញមានតម្លៃតែ ៤.១០០ ដុល្លារសោះ តែគេមកប្រាប់ថា មានតម្លៃ ៧.០០០ ដុល្លារ ដោយសារបញ្ហានេះហើយទើបធ្វើអោយនាងដកទំនុកចិត្តទាំងអស់។

ជុំវិញបញ្ហានេះ ទើបមានការណាត់សុំជួបគ្នាដើម្បីដោះស្រាយរឿងលុយកាក់ដែលទីតាំងជួបគឺនៅក្នុងហាងកាហ្វេ វៀតណាមមួយកន្លែង នៅខាងក្រោយបុរីថ្មី (អតីត គុកចាស់) នាថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ ដែលនៅទីនោះ គឺមានការតឹងសសៃ.កដាក់គ្នាជុំវិញរឿងលុយកាក់ដែលកិបកេងផង និងលុយដែលជំពាក់ផង ដែលនៅពេលនោះដែរ គឺជាពេលថ្ងៃត្រង់ ដោយមានមនុស្សម្នាទៅផឹកកាហ្វេ ប្រហែលជិត១០នាក់ ។

ស្ថិតក្នុងសភាពតានតឹង នាងបានងើបឡើងហើយយកពែងតែជះទៅលើមុខរបស់ជនបង្ករួចក៏ដើរចេញពីហាង កាហ្វេដើម្បីបញ្ចប់បញ្ហា ផ្ទុយទៅវិញបុគ្គលរូបនេះបានស្ទុះមកតាមហើយចាប់នាងផ្តួលទៅលើដី ដោយដៃម្ខាងបោចសក់យ៉ាងពេញទំហឹង ដៃម្ខាងទៀតច្របាច់.ក រីឯជង្គង់គេយកមកសង្កត់លើ.ក គឺមិនអាចស្រែករួចឡើយ គឺពេលនោះរូបនាងស្ទើរដាច់ខ្យល់ស្លាប់ ទម្រាំស្ត្រីម្ចាស់ហាងចេញមកស្រែអោយលែងប៉ុន្តែរាល់សម្លេងទាំងអស់ដែលសម្លុតនាង សម្លេងម្ចាស់ហាង និងសម្លេងខ្លួននាងដែលស្រែកខ្សាវៗ បានជាប់នៅក្នុងខ្សែអាត់សម្លេងទាំងអស់ ព្រោះចាប់តាំងពីដើរចូលទៅកាន់ហាងកាហ្វេ គឺនាងបានបើកទូរស័ព្ទថតរួចជាស្រេច។ ភ្លាមៗនោះដែរនាងក៏បានទៅមន្ទីរពេទ្យ ដើម្បីពិនិត្យលើផ្នែកឆ្អឹង.ក និងព្យាបាលផងដែរ។

នៅថ្ងៃទី៣០ ខែ ឆ្នាំដដែល ស្ត្រីរងគ្រោះបានចូលទៅដាក់ពាក្យប្តឹងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយនៅពេលនោះដែរ ខាងការិយាល័យ បានកោះហៅជនបង្ក អោយមកសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ដោយនៅក្នុងពាក្យបណ្តឹង ស្ត្រីរងគ្រោះ បានទាមទាសំណងចំនួន ២លានរៀល ទុកជាការព្រមាន និងអោយសាមុីខ្លួនសរសេរលិខិតសុំទោសមួយច្បាប់ដើម្បីតម្កល់ទុកនៅការិយាល័យ ប៉ុន្តែលើ២ចំណុចនេះ ជនបង្កមិនព្រមធ្វើតាមជាដាច់ខាត ទើបនាងសម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការ និងបានប្តឹងចូលទៅអង្គការលីកាដូ ផងដែរដើម្បីអោយស្ថាប័នទាំង២ជួយរកយុត្តិធ៌មអោយខ្លួន។ ស្របពេលជាមួយគ្នានោះដែរ ស្ត្រីរងគ្រោះបានរៀបរាប់ដំណើររឿងអោយលោកឧត្តមសេនីយ៍ សាត គឹមសាន ស្នងការនគរបាលខេត្តដើម្បីជ្រាប នៅពេលនោះដែរលោកបានតបជាមួយស្ត្រីរងគ្រោះថា “ចាំលោកប្រាប់អោយការិយាល័យបុគ្គលិកបង្វែសំណុំរឿងទៅការិយាល័យព្រហ្មទណ្ឌវិញដើម្បីរៀបចំបញ្ជូនទៅតុលាការ”។

ជួបជាមួយសារព័ត៌មានក្នុងស្រុកតាមរយ:ទូរស័ព្ទ លោកវរសេនីយ៍ទោ ហេង ពិសិដ្ឋ បានធ្វើការបដិសេធន៍ដោយលោកទទួលស្គាល់ថា លោកគ្រាន់តែសង្កត់ និងបោចសក់តែប៉ុណ្ណោះ ទើបធ្វើអោយសក់ស្ត្រីរងគ្រោះដាច់មកទាំងដុំបែបនេះ ។ បច្ចុប្បន្នក៏មានប្រភពជាច្រើនរង់ចាំមើលថា តើច្បាប់អាចមានវិធានការបែបណាដែរទៅលើមន្ត្រីនគរបាលដែលប្រើហិង្សាទៅលើស្ត្រីទន់ខ្សោយរូបនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?