សន្តិសុខសង្គម
លួចរថយន្តបែនដឹកដីនៅស្រុកបាទី មកចាប់បាននៅស្រុកសំរោង
តាកែវ ៖ ប្រហែលជាលើកទីមួយហើយនៅខេត្តតាកែវដែលមានករណីលួច រថយន្តបែនដឹកដីដែលម្ចាស់ធ្វេសប្រហែសបើករត់មកដល់ស្រុកសំរោង កុំតែក្រឡាប់បាស់ជើងកុំអីមិនដឹងបើករត់ដល់ណាទេ។

មានករណីលួចរថយន្តដឹកដីកើតឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង ០០ នាទីទៀបភ្លឺនៅចំណុចភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លុន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
រថយន្តដែលជនសង្ស័យលួចជាប្រភេទបែនធុនធំ ម៉ាក NISSAN DUMP ពណ៌បៃតងខ្ចី ស៊េរីឆ្នាំ ២០០០ ពាក់ផ្លាក លេខ ចង្កូតស្តាំ KPS-8388 របស់ជនរងគ្រោះឈ្មោះ ហួ វូចង៉ែត ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។

តាមការបញ្ជាក់ពីលោក ឆាយ កែវមុន្នី អធិការនគរស្រុកបាទីថា ជនសង្ស័យខាងលើ ក្រោយលួចរថយន្តបាន បើករត់គេចខ្លួន ដល់ចំណុចភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក៏ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយ លុះដល់ម៉ោង៩ និង ០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង និងកម្លាំងប្រជាការពារ បានឃាត់ជនសង្ស័យឈ្មោះ លុន វណ្ណា នៅត្រង់ចំណុចក្នុងព្រៃស្ថិតនៅភូមិ បឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ។

បច្ចុប្បន្នកម្លាំងជំនាញស្រុកបាទី បានប្រគល់រថយន្ត បែនធុនធំ ឱ្យទៅជនរងគ្រោះដើម្បីយកទៅប្រើប្រាស់វិញ ដោយឡែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវីធី៕
ដោយ ៖ វីរៈ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង